ក្រសួងដែនដីចេញនីតិវិធីលម្អិតក្នុងការផ្តល់អាជ្ញាបណ្ណត្រួតពិនិត្យ និងបញ្ជាក់សំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញបែបបទ និងនីតិវិធីជាលម្អិត ក្នុងការផ្តល់អាជ្ញាបណ្ណថ្មី ការបន្ត និងការបញ្ចប់សុពលភាពដល់អ្នកវិជ្ជាជីវៈ ឬក្រុមហ៊ុនត្រួតពិនិត្យ និងបញ្ជាក់សំណង់។ នេះបើយោងតាមប្រកាសលេខ០៣៣ ដ.ន.ស/ប្រ.ក.នី.ក ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។

ប្រកាសនេះ បានបញ្ជាក់ថា អ្នកវិជ្ជាជីវៈ ឬក្រុមហ៊ុន ដែលមានគុណសម្បត្តិ និងបទពិសោធន៍ការងារគ្រប់គ្រាន់ អាចដាក់ពាក្យស្នើសុំអាជ្ញាបណ្ណត្រួតពិនិត្យ និងបញ្ជាក់សំណង់ នៅច្រកចេញចូលតែមួយ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ពេលដាក់ពាក្យ អ្នកដាក់ពាក្យត្រូវភ្ជាប់មកនូវឯកសារចាំបាច់ដូចជា លិខិតធានាអះអាងវិញ្ញាបនបត្រធានារ៉ាប់រង វិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីនៅគណៈវិជ្ជាជីវៈពាក់ព័ន្ធ និងឯកសារពាក់ព័ន្ធដទៃទៀត។

សំខាន់ជាងនេះទៅទៀត អ្នកវិជ្ជាជីវៈសញ្ជាតិបរទេស ត្រូវភា្ជប់មកមួយនឹងបណ្ណការងារ និងឯកសារបញ្ជាក់សិទ្ធិស្នាក់នៅរយៈពេលវែង។ ដោយឡែក ក្រុមហ៊ុនសញ្ជាតិបរទេស ត្រូវមានលិខិតប្រគល់សិទ្ធិជាភ្នាក់ងារតំណាង ដែលចុះហត្ថលេខាដោយប្រធានក្រុមហ៊ុន។

ម្យ៉ាងវិញទៀត ឯកសារបញ្ជាក់បទពិសោធន៍ការងាររបស់អ្នកវិជ្ជាជីវៈបរទេស ត្រូវតែមានការបញ្ជាក់ទទួលស្គាល់ដោយស្ថានទូត ឬស្ថានតំណាងបរទេសពាក់ព័ន្ធនៅកម្ពុជា។

ប្រកាសដដែលនេះ ក៏បានអនុញ្ញាតឱ្យអ្នកវិជ្ជាជីវៈ ឬក្រុមហ៊ុន អាចដាក់ពាក្យស្នើសុំសន្លឹកអាជ្ញាបណ្ណថ្មី ក្នុងករណីមានការបាត់រហែក ការប្តូរឈ្មោះ ការប្តូរទីតាំងការិយាល័យ ឬក្រុមហ៊ុន និងការប្តូរប្រធានក្រុមហ៊ុនជាដើម។

គួរបញ្ជាក់ថា អាជ្ញាបណ្ណត្រួតពិនិត្យ និងបញ្ជាក់សំណង់មានចំនួន០៤ ប្រភេទ គឺផ្នែកសំណង់ទូទៅ ផ្នែកស្ថាបត្យកម្ម ផ្នែកគ្រឿងផ្គុំសំណង់ និងផ្នែកមេកានិច អគ្គិសនី និងទឹក។ (អានបន្ថែម)

សម្រាប់ឯកសារពេញលេញសូមចុចទីនេះ

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]