អគារសួនច្បារអាកាសខ្ពស់បំផុតលើពិភពលោក តម្លៃ ២ពាន់លានដុល្លារ គ្រោងបើកការដ្ឋានឆ្នាំនេះ

អគារធនាគារ Southbank តម្លៃជាង ២ ពាន់លានដុល្លារនៅទីក្រុង Melbourne នៃប្រទេសអូស្រ្តាលី នឹងក្លាយជាអគារសួនច្បារលើអាការ ឬ Vertical Garden Tower ខ្ពស់ជាងគេបំផុតនៅលើពិភពលោក ក្រោយសាងសង់រួចនៅពេល ៥ឆ្នាំខាងមុខ។

យោងតាមរបាយការណ៍របស់គេហទំព័រ Architecture & Design គម្រោងនេះនឹងត្រូវសាងសង់ ដោយក្រុមហ៊ុន Beulah និងត្រូវបានរចនាប្លង់ដោយ UNStudio និង Cox Architecture ដែលសុទ្ធសឹងតែជាក្រុមហ៊ុនល្បីល្បាញ។

អគារ Southbank by Beulah នេះ នឹងមានកម្ពស់ ៣៦៥ ម៉ែត្រនោះ ហើយគ្រប់ដណ្ដប់ដោយសួនច្បារអាកាស ឬ Vertical Garden ដ៏ធំ ពោលគឺស្មើនឹង ១,៥ ដងនៃផ្លូវរត់ជុំវិញសួន Royal Botanic Gardens នៃទីក្រុង Melbourne។

សួនច្បារអាកាសទាំងអស់គឺមានទំហំតូចៗ ដែលតភ្ជាប់គ្នាពីផ្នែកនីមួយៗនៃអគារ ដើម្បីបង្កើតជាសហគមន៍បៃតងមួយ ចាប់ពីជាន់ក្រោមដីដល់ជាន់លើបំផុត។ ហើយបើបូកសរុបផ្ទៃសួនទាំងអស់គឺអាចនឹងស្មើ ១៥.៥០០ ម៉ែត្រការ៉េ។

លើសពីនេះ រុក្ខជាតិទាំងអស់ត្រូវបានជ្រើសរើសដោយប្រុងប្រយ័ត្ន និងដាក់ដាំក្នុងលក្ខខណ្ឌពន្លឺ និង ខ្យល់ត្រឹមត្រូវ ដើម្បីឱ្យរុក្ខជាតិដុះបានល្អ។

ចំណុចពិសេសមួយទៀតនៃអគារ គឺប្រព័ន្ធធារាសាស្រ្ត ឬប្រព័ន្ធស្រោចស្រពដែលមានភាពច្នៃប្រឌិត នឹងវៃឆ្លាត ពោលគឺអាចប្រមូលទឹកភ្លៀងពីដំបូលអគារទៅស្ដុកក្រោយក្រោមដីសម្រាប់ប្រើប្រាស់។

នាយកប្រតិបត្តិក្រុមហ៊ុន Beulah លោក Adelene Teh បានឱ្យដឹងថា ក្រោយសាងសង់រួចអគារនេះនឹងក្លាយជាអគារអភិវឌ្ឍចំរុះ ពោលគឺនឹងប្រើប្រាស់ជា លំនៅដ្ឋាន សណ្ឋាគារ ការិយាល័យ និងផ្សារទំនើបជាដើម។

គួរបញ្ជាក់ផងដែរ គម្រោងនេះត្រូវបានអនុម័ត កាលពីខែមេសា ឆ្នាំ ២០២០ កន្លងមកនេះ ហើយរំពឹងថានឹងចាប់ផ្តើមសាងសង់នៅឆ្នាំនេះ ឬឆ្នាំក្រោយ ដោយនឹងបញ្ចប់ក្នុងរយៈពេល ៥ឆ្នាំ។

រូបភាព៖ Southbank by Beulah

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]