រថភ្លើងល្បឿនលឿនសិង្ហបុរី-ម៉ាឡេស៊ីតម្លៃ ២៧,៣ ពាន់លានដុល្លារត្រូវបានលុបចោល ក្រោយសិក្សាជាង៧ ឆ្នាំ

ក្រោមត្រៀមផែនការ សិក្សា និងពិភាក្សាអស់រយៈពេលជាង ៧ ឆ្នាំ គម្រោងផ្លូវដែកល្បឿនលឿនពីទីក្រុងកូឡាឡាំពួរ ទៅសិង្ហបុរី ត្រូវបានលុបចោលជាផ្លូវការ ដោយរដ្ឋាភិបាលនៃប្រទេសទាំង ២ ចរចាពិភាក្សាមិនចុះសម្រុងគ្នា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ចុងក្រោយកាលពីដើមឆ្នាំ ២០២១ កន្លងទៅនេះ។

បើយោងតាមរបាយការណ៍ដដែល បញ្ហាធំៗដែលធ្វើឱ្យភាគីទាំង២ ចរចាមិនត្រូវគ្នា គឺបញ្ហាការចំណាយខ្ពស់ រយៈពេលនៃការសាងសង់ដែលអូសបន្លាយយូរ ការជ្រាតជើងចូលពីវិនិយោគិនចិន និងបញ្ហានយោបាយរបស់ប្រទេសម៉ាឡេស៊ី។

ជាការពិតគម្រោងនេះ ត្រូវបាន ផ្អាកម្ដងហើយ នៅនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Mahathir Mohammed បានចូលកាន់តំណែងនៅពីឆ្នាំ ២០១៨ ។ លោកបានផ្អាកគម្រោងជាច្រើនដែលប្រើទុនពីប្រទេសចិន ដោយឱ្យហេតុផលថាចំណាយខ្ពស់ និងពិបាកគ្រប់គ្រង។

លើសពីនេះ បញ្ហាផលប៉ះពាល់នៃជំងឺកូវីដ១៩ ក៏ជាហេតុផលមួយផងដែរ នៃការលុបចោលគម្រោងរថភ្លើងល្បឿនលឿននេះ ព្រោះម៉ាឡេស៊ីព្យាយាមកាត់បន្ថយការចំណាយ។

ទោះជាយ៉ាងណាក្ដី សម្រាប់ប្រទេសសិង្ហបុរីកន្លងមកបានចុះហត្ថលេខាជាមួយអ្នកម៉ៅការ ៥ ក្រុមហ៊ុនរួចហើយ ដើម្បីអភិវឌ្ឍកំណាត់ផ្លូវដែលស្ថិតនៅក្នុងប្រទេសសិង្ហបុរី តែសោកស្ដាយដែលគម្រោងត្រូវបានលុយចោលទៅវិញ។

គួរបញ្ជាក់ផងដែរថា ផ្លូវដែកមួយខ្សែនេះមានប្រវែង ៣៥០ គីឡូម៉ែត្រ ដែលអាចកាត់បន្ថយពេលវេលាធ្វើដំណើររវាងប្រទេសទាំង ២ ពី ៧ ម៉ោងមកត្រឹម ៩០ នាទី ប៉ុណ្ណោះ។ គម្រោងនេះត្រូវចំណាយទុន ២៧,៣ ពាន់លានដុល្លារអាមេរិក និងត្រូវចំណាយពេលក្នុងការសាងសង់ជាង ១០ ឆ្នាំ។

រូបភាព៖ Raillynews 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]