ទុនវិនិយោគប្រមាណ ៥៣ ពាន់លានដុល្លារ កំពុងត្រូវការដើម្បីពង្រីកព្រលានយន្តហោះនានា ទូទាំងប្រទេសវៀតណាម

ប្រទេសវៀតណាម កំពុងត្រៀមស្វែងរកថវិកាសរុបប្រមាណ ៥៣ ពាន់លានដុល្លារអាមេរិក ដើម្បីបំពេញ មហិច្ឆតាពង្រីកសមត្ថភាពអាកាសយានដ្ឋាននានាក្នុងប្រទេស ក៏ដូចជាពង្រឹងវិស័យអាកាសចរណ៍របស់ខ្លួន ក្នុងរយៈពេល ៣០ ឆ្នាំខាងមុខ។ នេះបើយោងតាមអាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) កាលពីថ្មីនេះ។

ប្រភពដដែលបានឱ្យដឹងថា ទឹកប្រាក់ ១៥,៨ ពាន់លានដុល្លារ នឹងត្រូវការជាចាំបាច់ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ហើយថវិកាប្រមាណ ៣៧ ពាន់លានដុល្លារបន្ថែមទៀត នឹងត្រូវការនៅចន្លោះឆ្នាំ ២០៣០ ទៅ ២០៥០។

ក្នុងផែនការមេនេះ រួមមានទាំងការសាងសង់អាកាសយានដ្ឋានថ្មី ក៏ដូចជាការពង្រីកសមត្ថភាពអាកាសយានដ្ឋានដែលមានស្រាប់។

ចំពោះអាកាសយានដ្ឋានដែលនឹងត្រូវសាងសង់ថ្មីរួមមាន អាកាសយានដ្ឋានអន្ដរជាតិ Long Thanh នៅទីក្រុងហូជីមិញ (គ្រោងចំណាយ ៥ ពាន់លានដុល្លារ) អាកាសយានដ្ឋាន Quang Tri នៅភាគកណ្ដាលនៃប្រទេស និង អាកាសយានដ្ឋាន SaPa ដែលស្ថិតនៅភាគខាងជើង។

ដោយឡែក អាកាសយានដ្ឋានដែលត្រូវពង្រីករួមមាន អាកាសយានដ្ឋាន Tan Son Nhat នៅទីក្រុងហូជីមីញ (គ្រោងចំណាយ៥ ពាន់លានដុល្លារ) អាកាសយានដ្ឋាន Noi Bai នៅហាណូយ (គ្រោងចំណាយ៥ ពាន់លានដុល្លារ) អាកាសយានដ្ឋាន Da Nang និង អាកាសយានដ្ឋាន Cam Ranh នៅខាងត្បូងនៅប្រទេស (គ្រោងចំណាយ៥ ពាន់លានដុល្លារ) ។

ប្រភពដដែលបានបញ្ជាក់ទៀតថា ដើម្បីសម្រេចផែនការប្រកបដោយមហិច្ឆតានេះបាន គឺតម្រូវឱ្យមានការសហការ និងវិនិយោគរួមគ្នា ពោលគឺទាំងការចំណាយរបស់រដ្ឋាភិបាល ការបោះទុនរបស់ដៃគូសាធារណៈ ក៏ដូចជាការវិនិយោគពីវិស័យឯកជន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]