ស្ពានស្ទឹងត្រង់-ក្រូចឆ្មារសង់រួចមុនពេលកំណត់ ២ខែ ដោយបើកឱ្យប្រើប្រាស់ពីថ្ងៃនេះតទៅ

ស្ពានតភ្ជាប់ពីស្រុកស្ទឹងត្រង់ ក្នុងទឹកដីខេត្តកំពង់ចាម ទៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានប្រកាសដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្នហើយ ចាប់ពីថ្ងៃនេះតទៅ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខ។

រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានប្រកាសដូច្នេះក្នុងដំណើរចុះត្រួតពិនិត្យស្ពានកាលពីព្រឹកថ្ងៃទី២៣ ខែមីនា។

ឯកឧត្តមបានថ្លែងថា បច្ចុប្បន្ន ការស្ថាបនាស្ពាននេះ សម្រេចបានរួចរាល់មុនពេលកំណត់រហូតដល់ ២ខែឯណោះ ហើយយើងប្រកាសបើកប្រើប្រាស់បណ្តោះអាសន្នហើយ ចាប់ពីថ្ងៃនេះតទៅ ក្រោមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន។

«ដោយឡែក សម្រាប់ការសម្ពោធជាផ្លូវការ នឹងធ្វើឡើងនាពេលខាងមុខបន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ ស្ងប់ស្ងាត់ ដែលនៅពេលនោះក៏នឹងបើកសម្ពោធការដ្ឋានផ្លូវ ៧១ C ផងដែរ»។

គួរបញ្ជាក់ថា ស្ពាននេះមានប្រវែងសរុប១.១៣១ម៉ែត្រ និងទទឹង១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងសរសៃដែក ហើយត្រូវបានបើកការដ្ឋាន សាងសង់កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ នឹងប្រើប្រាស់រយៈពេលក្នុងសាងសង់ចំនួន៤២ខែ។ ។ ការស្ថាបនាស្ពាននេះ ចំណាយថវិកាអស់ជិត ៥៧លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន៕ (អានបន្ថែម និងបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]