ក្រសួងមហាផ្ទៃជម្រុញឲ្យម្ចាស់អគារខ្ពស់ៗ ត្រូវគិតគូរសាងសង់ទុកច្រកសុវត្ថិភាពធំទូលាយ

ក្រសួងមហាផ្ទៃ បានជំរុញដល់អ្នកជំនាញឯកទេសស្ថាបត្យកកម្ម និងអ្នកសាងសង់ទាំងអស់ ត្រូវយកចិត្តទុកដាក់លើការបង្ការ និងទប់ស្កាត់គ្រោះអគ្គីភ័យទុកជាមុន នូវរាល់ពេលចេញគម្រោងប្លង់របស់ខ្លួន ដើម្បីបង្ការនៅពេលមានគ្រោះអគ្គិភ័យកើតឡើង ដោយការសិក្សាកន្លែងសម្រាប់ជម្លៀសខ្លួន និងសម្រាប់ក្រុមការងារពន្លត់អគ្កីភ័យធ្វើអន្តរាគមន៍។

ការស្នើរបស់ក្រសួងនេះ ធ្វើឡើងបន្ទាប់ពីមានរបាយការណ៍សិក្សា រកឃើញថា សំណង់អគារខ្ពស់ៗមួយចំនួន ដែលកំពុងសាងសង់ និងដំណើរការនៅកម្ពុជា មិនមានច្រកសុវត្ថិភាព សម្រាប់គេចខ្លួន នៅពេលមានគ្រោះថ្នាក់អគ្គីភ័យកើតឡើង។ ក្រសួងបានអំពាវនាវឲ្យការសាងសង់អគារខ្ពស់ត្រូវគិតគូរដល់ច្រកសុវត្ថិភាពនេះ។ នេះបើយោងតាមហ្វេសប៊ុករបស់ក្រសួងមហាផ្ទៃ។

ឯកឧត្តម អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ដោយសន្ទុះនៃល្បឿនអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះ វឌ្ឍនភាពលើវិស័យហេដ្ឋារចនាសម្ព័ន្ធ សំណង់ ស្ថាបត្យកម្ម អគារមានកម្ពស់ច្រើនជាន់ ជាន់ក្រោមដី បុរី ភូមិគ្រឹះ ផ្សារទំនើប សណ្ឋាគារ ភោជនីយដ្ឋាន ក្លឹបកម្សាន្ត រោងចក្រ សហគ្រាស ក្រុមហ៊ុនប្រេងឥន្ធនៈ គ្រឹះស្ថាន គេហដ្ឋានទំនើប បានរីកដុះដាលតាំងពីទីក្រុង ទីប្រជុំជន ដល់ជនបទ។

ថ្លែងនៅក្នុងសិក្ខាសិលាស្តីពី សុវត្ថិអគ្គីភ័យក្នុងព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១២នេះ ឯកឧត្តម អ៊ុក គឹមលេខ បានមានប្រសាសន៍ថា៖ «បន្ទាប់ពីការស្រាវជ្រាវ និងសិក្សា បានរកឃើញថា អគារខ្ពស់ៗមួយចំនួន ដែលកំពុងសាងសង់ និងដំណើរការនៅក្នុងប្រទេសកម្ពុជា មិនមានច្រកសុវត្ថិភាពសម្រាប់គេចខ្លួន»។

ជាមួយគ្នានេះ ឯកឧត្តម អ៊ុក គឹមលេខ ជម្រុញឲ្យគ្រប់អគារទាំងអស់នោះត្រូវតែបំពាក់សម្ភារ សម្រាប់បង្ការ និងពន្លត់អគ្គិភ័យ ដើម្បីងាយស្រួលក្នុងការអន្ដរាគមន៍ នៅពេលមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ។ ឯកឧត្តមបន្តថា គ្រប់អគារទាំងអស់ក៏ត្រូវតែបំពាក់នូវស៊ីរ៉ែន ប្រកាសអាសន្ន ដើម្បីផ្ដល់ដំណឹងដល់អ្នកនៅខាងក្នុងអគារ បានដឹងនៅពេលមានហេតុការណ៍កើតឡើង៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]