តម្រូវការខុនរំពឹងថានឹងកើនឡើងរហូតដល់៣០ម៉ឺនយូនីតត្រឹមឆ្នាំ២០៣០

ជាមួយនឹងនិន្នាការនៃការផ្លាស់ប្តូរការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងទីក្រុង ជាពិសេស យុវជន ស្របពេលដែលតម្លៃនៃលំនៅដ្ឋានតម្លៃសមរម្យនៅទីក្រុងកើនឡើងខ្ពស់ អ្នកជំនាញ អចលនទ្រព្យ ព្យាករណ៍ថា តម្រូវការខុនដូ នឹងមានសន្ទុះខ្ពស់ នៅក្នុងរយៈពេល ៥ទៅ១០ឆ្នាំខាងមុខ។

អ្នកជំនាញផ្នែកអចលនទ្រព្យថា តម្រូវការខុនដូរក្នុងទីផ្សារបច្ចុប្បន្ននៅរាជធានីភ្នំពេញ ហាក់មិនសូវមានប្រជាប្រិយពភាព បើធៀបនឹងតម្រូវការផ្ទះល្វែង ដែលមានតម្លៃសមរម្យ។

ប៉ុន្តែ តាមការព្យាករណ៍របស់របាយការណ៍ VTrust Appraisal ក្នុងរយៈពេល១០ឆ្នាំខាងមុខ និន្នាការនៃការស់នៅ នឹងផ្លាស់ប្តូរ។ ផ្លាស់ប្តូរ គឺដោយសារប្រជាពលរដ្ឋទីក្រុង ពិបាកស្វែងរកលំនៅដ្ឋាន ដូចជា ផ្ទះលែ្វង ឬបុរី នៅក្នុងទីក្រុង គឺដោយសារតែទីក្រុងកាន់តែចង្អៀត សម្រាប់គម្រោងផ្ទះល្វែង និងបុរី ធ្វើការសាងសង់។ តាមការព្យាករណ៍ យ៉ាងតិច៣០ម៉ឺនយូនីតនៃខុនដូ ត្រូវបានគេប៉ាន់ប្រម៉ាន់ថា នឹងត្រូវផ្គត់ផ្គង់នៅក្នុងទីក្រុងភ្នំពេញ។

ថ្លែងក្នុងកិច្ចពិភាក្សាស្តីពី ស្ថានភាពអចលនទ្រព្យនៅកម្ពុជាក្នុងពេលបច្ចុប្បន្ន និងនៅថ្ងៃអនាគត កាលពីថ្ងៃព្រហស្បតិ៍ លោក ហ៊ឹម សីហា នាយកផ្នែកស្រាវជ្រាវ VTrust Appraisal លើកឡើងថា នៅក្នុងរយៈពេល ៣ ទៅ ៥ឆ្នាំខាងមុខ ស្ថានភាពនៃវិស័យសំណង់ និងអចលនទ្រព្យ នៅកម្ពុជា នឹងនៅតែស្ថិតក្នុងស្ថានភាពល្អ ប៉ុន្តែការផ្លាស់ប្តូរនៃការរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេស យុវវ័យនឹងធ្វើឲ្យតម្រូវការខុនដូ មានសន្ទុះកើនឡើង។

លោក ហ៊ឹម សីហា ថ្លែងថា៖ «៥ឆ្នាំខាងមុខ មានការធ្វើបុរីថ្មីៗ នឹងលែងធ្វើនៅក្នុងក្រុង ចឹងផ្ទះកាន់តែឡើងថ្លៃព្រោះបុរីនឹងត្រូវធ្វើនៅចម្ងាយប្រហែល២០គីឡូ ចឹងបើយើងចង់ទិញផ្ទះថ្មីត្រូវជិះឆ្ងាយ ពី២០គីឡូទៅ៣០គីឡូដើម្បីទៅធ្វើការនៅភ្នំពេញ ហើយនៅឆ្នាំ២០៣០ ចម្ងាយកាន់តែឆ្ងាយបើយើងវិភាគតាមនិន្នាការ»។

បើតាមលោក ហ៊ឹម សីហា ចាប់ពីឆ្នាំ២០០៦ ដែលជាឆ្នាំនៃការកសាងអគារខុនដូរ មកទល់ពេលបច្ចុប្បន្ន បានបញ្ចប់ការសាងសង់មានជាង ២ម៉ឺនយូនីត ហើយបូករួមទាំងអគារខុនដូ ដែលស្ថិតក្នុងការសាងសង់ តែមិនទាន់បញ្ចប់គម្រោង មានរហូតដល់ ជាង៦ម៉ឺនយូនីត។

លោកឧញ៉ា ហាន់ ឃាង អនុប្រធានទី១នៃសមាគមអ្នកសាងសង់កម្ពុជា (CCA) លើកឡើងស្រដៀងគ្នា ដោយសង្កត់ធ្ងន់ថា បញ្ហាចរាចរណ៍កកស្ទះ រយៈពេលធ្វើដំណើរ និងតម្លៃខុនដូ ប្រហាក់ប្រហែលនឹងផ្ទះល្វែងនៅក្រៅក្រុង ជាកត្តាជំរុញឲ្យប្រជាពលរដ្ឋ ងាកមកទិញខុនដូរក្នុងទីក្រុង។

លោកឧញ៉ា ហាន់ ឃាង បានថ្លែងក្រោយបញ្ចប់កិច្ចប្រជុំជាមួយធុរកិច្ចជនមកពីប្រទេសចិនថ្មីៗនេះថា៖ «បរទេសមកនៅភ្នំពេញច្រើន ជាពិសេស កន្លែងធ្វើការគេនៅភ្នំពេញ គេចង់បានខុនដូ ជាពិសេស បច្ចុប្បន្ននេះ យើងធ្វើចរាចរណ៍នៅភ្នំពេញមិនមែនស្រួល ហើយខ្ញុំជឿថា ខុនដូគឺអាចបន្តទៅទៀត ព្រោះតម្លៃវាអាចធូរថ្លៃ»។

បើតាមលោកឧញ៉ា ហាន់ ឃាង ខុនដូបច្ចុប្បន្ននេះ សឹងតែ៨៥ភាគរយ គឺលក់ទៅឲ្យបរទេសមិនមែនអ្នកក្នុងស្រុក ប៉ុន្តែឥឡូវ ប្រជាជនខ្មែរចាប់ផ្តើមទិញច្រើន ព្រោះដោយសារធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយវាពិបាកពេក។

ចំណែក លោក ច្រឹក សុខនឹម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាយល់ឃើញស្រដៀងគ្នាដែរ។
លោកថា ពេលបច្ចុប្បន្ន អ្នកទិញខុនដូរភាគច្រើន គឺជាជនបរទេស ប៉ុន្តែនៅពេលជីវភាពប្រជាពលរដ្ឋកើនឡើង ជាពិសេស និន្នាការផ្លាស់ប្តូរការរស់នៅរបស់យុវជន ដែលចង់បានភាពឯកជន ហើយមានភាពងាយស្រួលសម្រាប់ការរស់ និងធ្វើការនៅភ្នំពេញ តម្រូវការខុនដូរសម្រាប់ប្រជាពលរដ្ឋខ្មែរ នឹងកើនឡើង៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]