មិនមានការថមថយឡើយចំពោះការទិញលក់អចលទ្រព្យនៅកម្ពុជានាពេលបច្ចុប្បន្ន

ប្រតិបត្តិការនៃការទិញលក់អចលនទ្រព្យនៅកម្ពុជាគឺនៅតែមានសកម្មភាពយ៉ាងផុសផុលស្តែងចេញតាមរយៈការកើនឡើងខ្លាំងនៃពន្ធលើការផ្ទេរសិទិ្ធកាន់កាប់អចលនទ្រព្យ នេះបើយោងតាមការយល់ឃើញរបស់អ្នកជំនាញ។

អគ្គនាយកដ្ឋានពន្ធដារ កាលពីពេលថ្មីៗនេះ បានប្រមូលចំណូលពន្ធចំនួន ១,៩៥២ លានដុល្លារអាមេរិក ដែលក្នុងនោះ ក្នុងចំណោមពន្ធសំខាន់ៗ ពន្ធប្រថាប់ត្រាលើការផ្ទេរសិទិ្ធកាន់កាប់អចលនទ្រព្យបានកើនឡើង ៦០,១៨ ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨។ (អានបន្ថែម)

លោក សន សៀប ស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ Key Real Estate និងជាអ្នកជំនាញផ្នែកអចលនទ្រព្យ បានមានប្រសាសន៍ថា៖ «ពន្ធប្រថាប់ត្រាកើនឡើងគឺមានការទិញលក់ច្រើន ហើយវាជាសញ្ញាល្អមួយដែលវិស័យអចលនទ្រព្យមានសកម្មភាពផុសផុលឡើង»។

លោក ក៏បានបញ្ជាក់ទៀតថា ការកើនឡើងនៃចំណូលពន្ធ ក៏បានបង្ហាញពីការយល់ដឹងពីវិស័យអចលនទ្រព្យកាន់តែច្រើនឡើងរបស់ប្រជាជន ទៅលើការទិញលក់អចលនទ្រព្យនៅកម្ពុជាហើយជាពិសេស គឺនៅតំបន់ដែលកំពុងអភិវឌ្ឍន៍ ដែលអាចឲ្យប្រជាជនរកប្រាក់ចំណេញ ឬវិនិយោគបំរើអាជីវកម្មរបស់ខ្លួន។

គួរបញ្ជាក់ផងដែរថា ការកើនឡើងនេះ គឺស្របពេលដែលរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមអនុវត្តមូលដ្ឋានគិតពន្ធថ្មីសម្រាប់ពន្ធប្រថាប់ត្រា ក្នុងគោលបំណងដើម្បីបង្កើនប្រាក់ចំណូលពន្ធ និងក៏ដើម្បីឲ្យស្របទៅតាមកំណើននៃការអភិវឌ្ឍន៍របស់វិស័យអចលនទ្រព្យនៅកម្ពុជា។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]