CDC អនុម័តគម្រោងរោងចក្រសម្ភារៈសំណង់ ៣ កន្លែង តម្លៃជាង ១២ លានដុល្លារ

កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនចំនួន ៣ កន្លែង បោះទុនប្រមាណជាង ១២ លានដុល្លារ សាងសង់រោងចក្រសម្ភារៈសំណង់ ៣ កន្លែងនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តតាកែវ​។​

គម្រោងទី១ គឺវិនិយោគប្រមាណ ២,៥លានដុល្លារអាមេរិក ដោយក្រុមហ៊ុន NINGBO BAINIAN (CAMBODIA) ELECTRIC APPLIANCE CO., LTD ក្នុងការសាងសង់រោងចក្ររោងចក្រផលិតសម្ភារៈបរិក្ខាអគ្គិសនី ដែលគម្រោងនេះមានទីតាំងស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ចំពោះ គម្រោងទី២ ជាការវិនិយោគដោយក្រុមហ៊ុន SHANXI HEXIN (CAMBODIA) METAL TECHNOLOGY CO., LTD ក្នុងទឹក ៦,២លានដុល្លារអាមេរិក សាងសង់រោងចក្រផលិតឥដ្ឋដុំ និងឥដ្ឋបច្ចេកទេសធុនស្រាល ដែលគម្រោងនេះមានទីតាំងស្ថិតនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ដោយឡែក គម្រោងទី ៣ ជាការវិនិយោគប្រមាណ ៣,៤លានដុល្លារអាមេរិក ដោយក្រុមហ៊ុន LITKCONN TECHNOLOGY (CAMBODIA) CO., LTD ក្នុងការសាងសង់រោងចក្រផ្គុំដំឡើងអំពូលភ្លើងគ្រប់ប្រភេទ ដែលគម្រោងនេះមានទីតាំងវិនិយោគស្ថិតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។

គម្រោងទាំង ៣​ នេះ នឹងអាចជួយបង្កើតការងារដល់ប្រជាជនក្នុងតំបន់បានចំនួនជាង ១៣០០ កន្លែង។

គួរបញ្ចាក់ផងដែរថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កន្លងមកនេះ ក៏បានសម្រេចចេញ វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនចំនួន ៣ ក្នុងការវិនិយោគលើទឹកប្រាក់ជាង ៦០០ លានដុល្លារ សាងសង់មន្ទីរពេទ្យ ផ្សារទំនើប និងរមណីយដ្ឋានសេវាកម្មចម្រុះនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]