គម្រោងកែលម្អផ្លូវជាតិលេខ៥ ភាគខាងត្បូង សម្រេចបាន ១៥% ហើយ

ម្រោងកែលម្អផ្លូវជាតិលេខ៥ ព្រែកក្តាម-ធ្លាម្អម ភាគខាងត្បូង ដែល​ជាកម្ចីឥណទានសម្បទាន ពីអង្គការចៃកា (JICA) សម្រេច​បាន ​១៥​% ​ហើយ ​ នេះ​បើ​យោង​តាម​មន្រ្ដីជាន់ខ្ពស់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។​

យោង​​តាម​គេហទំព័រ​ក្រសួង​ព័ត៌មាន​ គម្រោង​កែ​លម្អ​ផ្លូវ​ជាតិ​លេខ​ ៥​ ព្រែក​ក្ដាម​-ធ្លាម្អម ភាគខាងត្បូង​ ដែលមានប្រវែងសរុប ១៣៥.២៤ គីឡូម៉ែត្រ ត្រូវបានសាងសង់ចាប់តាំងពីខែ មេសា ឆ្នាំ២០១៨ មក ហើយ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែ មេសា ឆ្នាំ ២០២២។

«គម្រោងអភិវឌ្ឍផ្លូវជាតិលេខ ៥ នេះ នឹងក្លាយទៅជាផ្លូវហាយវ៉េមួយក្នុងតំបន់អាស៊ាន គឺជាផ្នែកមួយនៃច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង និងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សាភ្ជាប់សកម្មភាពក្នុងតំបន់។» នេះបើតាមការឱ្យដឹងពី លោក ឌុន វណ្ឌីរីហ្គែន មន្ត្រីគម្រោងនៃក្រសួងសាធារណការ និងដឹកជញ្ជូនថ្លែងក្នុងកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានស្ដីពីហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ (ODA Press Tour) នៅថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២០។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ គម្រោងកែលម្អផ្លូវជាតិលេខ ៥ នេះ ចំណាយ​​ទឹក​ប្រាក់ប្រមាណ ​២៤៦ លាន ៣៥ម៉ឺនដុល្លារអាមេរិក ដែលជាកម្ចីឥណទានសម្បទាន ពី​រដ្ឋាភិបាល​ជប៉ុន​ តាម​រយៈ​ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA)។ (អានបន្ថែម)

ក្រោយពេលកសាងរួចរាល់ កំណាត់​ផ្លូវផ្លូវ​អាស៊ាន​ហាយ​វេ​នេះ ត្រូវបានគេរំពឹងថានឹង​អាច​បង្កើន​ការនាំចេញ​-​នាំចូល​ក្នុងប្រទេស និង​ជា​ផ្លូវ​មួយ​ប្រកបដោយ​សក្តានុពល​ខ្ពស់​សម្រាប់​បម្រើ​វិស័យសេដ្ឋកិច្ច​កម្ពុជា​។ ​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ​នេះ ​នឹងមាន​ជីវភាព​កាន់តែ​ល្អប្រសើរ​តាមរយៈ​កំណើន​នៃ​ការអភិវឌ្ឍ វិនិយោគ និង​ទេសចរណ៍​ ចេញពីការដឹកជញ្ជូនតាមដងផ្លូវនេះ៕

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]