រដ្ឋាភិបាល គ្រោងបើកដំណើរការព្រលានយន្តហោះខេត្តបាត់ដំបងឡើងវិញ

ដំណឹងលេចឮអំពីគម្រោងបើកដំណើរការឡើងវិញព្រលានយន្តហោះបាត់ដំបង កាន់តែច្បាស់ការណ៍ឡើង ក្រោយប្រមុខរដ្ឋាភិបាលកម្ពុជា បានប្រកាសឱ្យសិក្សាសមិទ្ធិលទ្ធភាពកែលម្អ និងឱ្យដាក់ដំណើរការឡើងវិញ នៅពេលខាងមុខនេះ ក្រោយពីត្រូវបានទុកចោលជាងបីទសវត្សរ៍មកហើយ។

ថ្លែងពីខេត្តបាត់ដំបង ក្នុងពិធីបុណ្យទន្លេ កាលពីចុងសប្តាហ៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានណែនាំអោយសាលាខេត្ត និងក្រសួងមន្ទីរពាក់ព័ន្ធនានា ឱ្យជួយថែរក្សាព្រលានយន្តហោះបាត់ដំបង ដោយជូនដំណឹងដល់ពលរដ្ឋកុំអោយសាងសំណង់ខ្ពស់ៗនៅទីតំបន់ព្រលានចាស់នោះ ព្រោះអាចប៉ះពាល់ដល់គម្រោងសាងសង់ព្រលានយន្តហោះនាពេលអនាគតខាងមុខ។ សម្តេចក៏បានស្នើស្ថាប័នពាក់ព័ន្ធសិក្សាសមិទ្ធលទ្ធភាពក្នុងការកែលម្អ និងដាក់ឱ្យដំណើរការព្រលានយន្តហោះនេះឡើងវិញផងដែរ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ “ពិតណាស់ ពេលប្រជាពលរដ្ឋមានជីវភាពរស់នៅកាន់តែល្អប្រសើរ គឺនៅពេលនោះតម្រូវការកសាងព្រលានយន្តហោះ គឺត្រូវតែមាន ដើម្បីពលរដ្ឋមានជម្រើសមធ្យោបាយធ្វើដំណើរតាមឡាន ឬតាមរថភ្លើង ឬតាមយន្តហោះ ឬឧទ្ធម្ភាគចក្រ ជាដើម”។

ទន្ទឹមនឹងសំណើរបស់សម្តេចបែបនេះ ក្រសួងទេសចរណ៍បង្ហាញផែនការដាក់ឲ្យដំណើការឡើងវិញ ព្រលានយន្តហោះដែលត្រូវបានបោះបង់ចោល នៅខេត្តបាត់ដំបង ក្នុងគោលបំណងសម្រួលដល់ការធ្វើការដំណើរផ្លូវអាកាសក្នុងស្រុក និងជំរុញកំណើនទេសចរជាតិ និងអន្តរជាតិ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ធ្លាប់បានលើកឡើងថា “ព្រលានយន្តហោះខេត្តបាត់ដំបង គួរត្រូវបានស្តារ និងដាក់ឲ្យដំណើរការឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងទេសចរណ៍”។

សូមរម្លឹកថា ព្រលានយន្តហោះខេត្តបាត់ដំបង ត្រូវបានបិទដំណើរការយូរមកហើយ គឺតាំងពីឆ្នាំ ១៩៩១ មកម្ល៉េះ ក្រោយពេលដាក់ឱ្យបម្រើវិស័យអាកាសចរណ៍យោធាមួយរយៈក្នុងសម័យរដ្ឋកម្ពុជា។ ព្រលានយន្តហោះនេះ ធ្លាប់បានបិទមិនឱ្យដំណើរការម្តងរួចមកហើយ គឺ នៅពេលដែលរបបខ្មែរក្រហមឡើងកាន់អំណាច ឆ្នាំ ១៩៧៥ ក្រោយពីបានកសាងរួចនៅឆ្នាំ ១៩៦៧៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]