ចាប់ពីឆ្នាំ២០២០ កម្ពុជានឹងផ្អាកផែនការទំនប់វារីអគ្គិសនីលើដងទន្លេមេគង្គក្នុងរយៈពេល ១០ ឆ្នាំ

ចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០៣០ កម្ពុជាមិនមានផែនការការអភិវឌ្ឍទំនប់វារីអគ្គិសនីលើដងទន្លេមេគង្គទៀតទេ ដោយសារកម្ពុជានឹងងាកទៅស្វែងរកប្រភពថាមពលពីធ្យូងថ្ម ឧស្ម័នធម្មជាតិ និងថាមពលពន្លឺព្រះអាទិត្យជំនួសវិញ។

ការសម្រេចដូច្នេះ ត្រូវបានធ្វើឡើងដោយក្រសួងរ៉ែ និងថាមពលក្នុងពេលកន្លងទៅថ្មីៗនេះ ដោយមានការអបអរសាទរយ៉ាងខ្លាំងពីសង្គមស៊ីវិលជាពិសេសក្រុមសកម្មជនបរិស្ថាន និងប្រជាជនដែលរងផលប៉ះពាល់ពីគម្រោងនេះ។

ក្រោយការសម្រេចនេះ អង្គការ WWF បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការមួយ ក្នុងចេតនាបង្ហាញការគាំទ្រដល់ការសម្រេចចិត្តដ៏ឈ្លាសវៃរបស់រដ្ឋាភិបាល នេះ។

“ការថែរក្សារបបទឹកទន្លេមេគង្គនៅកម្ពុជាឱ្យហូរតាមធម្មជាតិ គឺជាការសម្រេចចិត្តដ៏ប្រសើរបំផុតសម្រាប់ទាំងមនុស្ស និងសម្រាប់ធម្មជាតិ។” ប្រសាសន៍របស់លោក ទៀសេង នាយកប្រចាំប្រទេសរបស់អង្គការ WWF ។

ការព្យួរគម្រោងទំនប់អគ្គិសនីនេះ ក៏ធ្វើឡើងក្រោយពេលដែលប្រទេសឡាវបានបើកទំនប់ថ្មីចំនួន ២ បន្ថែមទៀត នៅលើដងទន្លេមេគង្គក្នុងរយៈពេល ៦ ខែចុងក្រោយនេះ។ ឡាវមានផែន យកគម្រោងសាងសង់វារីអគ្គិសនីនៅអាងទន្លេមេគង្គក្រោម ទ្រទ្រង់ការផ្គត់ផ្គង់ថាមពលសម្រាប់ប្រជាជនប្រមាណ ៦០ លាននាក់។

សូមបញ្ជាក់ថា ការសាងសង់ទំនប់វារីអគ្គសនីលើដងទន្លេមង្គនេះ ធ្លាប់ត្រូវបានក្រុមអ្នកបរិស្ថានបានព្រមានថា នឹងបង្កអន្តរាយដល់ជលផល និងការធ្វើកសិកម្មតាមបណ្តោយទន្លេមេគង្គក្រោម ប្រមាណ២, ៣៩០ គីឡូម៉ែត្រ។

ឯកឧត្តម វិចទ័រ ហ្សូនា អគ្គនាយកដ្ឋានថាមពលបានប្រាប់សារព័ត៌មាន Reuters ថា ៖ «រដ្ឋាភិបាលកំពុងតាមដានការសិក្សាមួយដែលធ្វើឡើងដោយទីប្រឹក្សាជប៉ុន ដែលបានផ្តល់អនុសាសន៍ថាប្រទេសកម្ពុជាគួរតែស្វែងរកថាមពលនៅតំបន់ផ្សេងទៀត។ យោងតាមការសិក្សានេះយើងចាំបាច់ត្រូវអភិវឌ្ឍធ្យូងថ្ម LNG ដែលនាំចូលពីប្រទេសជិតខាង និងថាមពលដើរដោយពន្លឺព្រះអាទិត្យ។»

លោកបានបន្ថែមថា៖ «នៅក្នុងផែនការ ១០ ឆ្នាំនេះគឺចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០៣០ យើងមិនមានផែនការអភិវឌ្ឍទំនប់វារីអគ្គិសនីទេ។»
ប្រទេសកម្ពុជាធ្លាប់បានប្រកាសផែនការសម្រាប់កសាងទំនប់វារីអគ្គីសនីចំនួនពីរ នៅសំបូរក្នុងខេត្តក្រចេះនិងស្ទឹងត្រែងដែរ។ ប៉ុន្តែគម្រោងទាំងពីរនេះកំពុងតែពិភាក្សាលម្អិត ការវាយតម្លៃផលប៉ះពាល់បរិស្ថាន គឺជាការយកចិត្តទុកដាក់ខ្ពស់ និងប្រើពេលយូរ។

ទន្ទឹមនឹងដែរ រដ្ឋាភិបាលបានប្រកាសថា ក្នុងឆ្នាំ ២០២០នេះ ថាមពលដែលផលិតចេញពីថាមពលពន្លឺព្រះអាទិត្យ ឬសូឡា នឹងរួមចំណែក ប្រមាណ១៥ភាគរយ នៅក្នុងបណ្តាញជាតិ ដែលនេះគឺជាការចូលរួមចំណែកដ៏ធំក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុផងដែរ៕ (អានបន្ថែម)

រូបភាពដោយ: The Straits Times

Photo source: opendevelopmentcambodia.net

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]