គម្រោងវិនិយោគថាមពលដើរដោយខ្យល់ នឹងសម្រេចការព្រមព្រៀងក្នុងឆ្នាំនេះ

កិច្ចព្រមព្រៀងស្តីពីគម្រោងថាមពលដើរដោយខ្យល់ របស់ក្រុមហ៊ុន The Blue Circle ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី រំពឹងថា នឹងត្រូវចុះហត្ថលេខានៅក្នុងឆ្នាំនេះ បន្ទាប់ពីក្រុមហ៊ុនបានចំណាយច្រើនខែបញ្ចប់ការសិក្សាសមិទ្ធលទ្ធភាពដំឡើងស្ថានីយផលិតថាមពលដើរដោយខ្យល់នៅក្នុងប្រទេសកម្ពុជា រួចមក។

លោក វ៉ិចទ័រ ហ្សូណា អគ្គនាយកផ្នែកថាមពល និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែមីនាថា កិច្ចព្រមបព្រៀងថាមពលនេះ គ្រោងនឹងចុះហត្ថលេខានៅក្នុងឆមាសទីមួយឆ្នាំ២០២០ ត្បិតថា បច្ចុប្បន្ននេះ ក្រុមហ៊ុន The Blue Circle និងអគ្គិសនីកម្ពុជា កំពុងចចារលើថ្លៃលក់ថាមពល។

លោក វ៉ិចទ័រ ហ្សូណា ថ្លែងថា៖ “ខ្ញុំមានសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងស្តីពីការវិនិយោគ លើថាមពលដើរដោយខ្យល់នេះ នឹងត្រូវចុះហត្ថលេខា នៅក្នុងឆមាសទី១នេះ ដោយសារការចចារ លើថ្លៃលក់ថាមពល រវាងក្រុមហ៊ុន Blue Circle និងអគ្គិសនីកម្ពុជា ( EDC ) កំពុងតែរកចំណុចថ្លៃរួមមួយ ដើម្បីធ្វើឲ្យយ៉ាងណា ឲ្យការវិនិយោគនេះ ចំណេញទាំងសងខាង”។

បើតាមលោក វ៉ិចទ័រ ហ្សូណា ថ្លៃលក់ថាមពល ពីការវិនិយោគថាមពលដើរដោយខ្យល់នេះ គឺមិនលើសពី ៧សេន ក្នុងមួយគីឡូវ៉ាត់ ម៉ោងទេ។

មន្ត្រីអ្នកនាំពាក្យដដែលបញ្ជាក់ថា ការវិនិយោគរបស់ក្រុមហ៊ុន គឺឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការអគ្គិសនី និងស្របតាមគោលដៅរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយថ្លៃដើមសម្រាប់ទាំងការវិនិយោគ និងការប្រើប្រាស់របស់ប្រជាជនផង។

តាមផែនការ ក្រុមហ៊ុន The Blue Circle គ្រោងនឹងសាងសង់ទួរប៊ីនខ្យល់យ៉ាងហោចណាស់ ១០ ដែលមានកម្លាំង ៨០ មេហ្គាវ៉ាត់នៅលើកំពូលភ្នំបូកគោ នៅខេត្តកំពត។ បើតាមក្រុមហ៊ុននេះ ប្រទេសកម្ពុជាអាចបង្កើតថាមពលបាន ៥០០ មេហ្គាវ៉ាត់ពីថាមពលខ្យល់។

គួរបញ្ជាក់ថា ក្រុមហ៊ុនបានសិក្សាសក្តានុពលថាមពលខ្យល់ នៅប្រទេសកម្ពុជា នៅខេត្តកំពត និងខេត្តមណ្តលគិរី។ សម្រាប់ជំហានដំបូងនៃការវិនិយោគ ក្រុមហ៊ុនសម្រេចជ្រើសរើសយកទីតាំងលើភ្នំបូកគោ ខេត្តកំពតជាកន្លែងសាងសង់ស្ថានីយផលិតថាមពល។

បច្ចុប្បន្ននេះ ប្រភពថាមពលចម្បងនៅប្រទេសកម្ពុជា គឺថាមពលកកើតឡើងវិញ ដែលបានមកពីវារីអគ្គិសនី និងថាមពលពន្លឺព្រះអាទិត្យ។ ដោយឡែក ប្រសិនបើបានសាងសង់សម្រេចតាមផែនការមែននោះ ថាមពលដើរដោយខ្យល់នេះ នឹងក្លាយជាប្រភពថាមពលកកើតឡើងវិញថ្មីមួយទៀត សម្រាប់ប្រទេសកម្ពុជា៕

Photo: The Blue Circle
Photo: The Blue Circle
- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]