គម្រោងដំឡើងស្ថានីយថាមពលព្រះអាទិត្យអានុភាព ១៤០មេហ្គាវ៉ាត ដំណើរការតាមការគ្រោងទុក

គម្រោងកសាងស្ថានីយថាមពលដើរដោយពន្លឺព្រះអាទិត្យចំនួន ៤ ដែលមានសមត្ថភាពផលិតថាមពលសរុបរហូតដល់ ១៤០ មេហ្គាវ៉ាត់ និងទឹកប្រាក់វិនិយោគសរុបប្រមាណ ១៣២,៥ លានដុល្លារ នឹងដំណើរការតាមការគ្រោងទុក បើទោះជាគម្រោងថាមពលធំៗផ្សេងទៀត ប្រកាសពន្យារពេលបញ្ចប់ការសាងសង់ដោយសារការរីករាលដាលជំងឺកូវីដ ១៩។

គម្រោងថាមពលសូឡាចំនួនបួន ដែលមានអានុភាពថាមពលសរុប ១៤០ មេហ្គាវ៉ាត និងចំណាយទុនវិនិយោគប្រមាណ ១៣២,៥ លានដុល្លារអាមេរិក បានទទួលការអនុម័តពីរដ្ឋាភិបាល កាលពីចុងឆ្នាំ២០១៩ នេះ រួមមាន៖
១) ក្រុមហ៊ុន Green Sustainable Venture Co Ltd វិនិយោគ ១៧,៥ លានដុល្លារ លើស្ថានីយថាមពលពន្លឺព្រះអាទិត្យ អានុភាព២០មេហ្គាវ៉ាត នៅក្រុងបាវិត ខេត្តស្វាយរៀង។
២) ក្រុមហ៊ុន Ray Power Supply Co Ltd វិនិយោគ ២៨,៨លានដុល្លារ លើស្ថានីយថាមពលពន្លឺព្រះអាទិត្យអានុភាព ៣០ មេហ្គាវ៉ាត ក្នុងស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
៣) ក្រុមហ៊ុន Risen Energy Co Ltd វិនិយោគ ៥៧,២លានដុល្លារ លើស្ថានីយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៦០ មេហ្គាវ៉ាត ក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង។
៤) ក្រុមហ៊ុន SchneiTec Infinite Co Ltd វិនិយោគ ២៩ លានដុល្លារ លើស្ថានីយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៣០ មេហ្គាវ៉ាត នៅស្រុកក្រគរ ខេត្តពោធិ៍សាត់។

(អានបន្ថែម)

តាមផែនការ គម្រោងថាមពលសូឡាទាំងបួននេះ នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ ២០២០ នេះ។ លោក វ៉ិចទ័រ ហ្សូណា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា បច្ចុប្បន្ន ការងារកសាង នៅតែបន្ត តាមការគ្រោងទុក ដោយមិនរងប៉ះពាល់ដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩ ឡើយ។

លោក វ៉ិចទ័រ ហ្សូណា ថ្លែងថា៖ “ដោយសារគម្រោងថាមពលសូឡា ជាប្រភេទគម្រោងតូច ងាយស្រួល ក្នុងការដំឡើង អត់រងប៉ះពាល់ដោយសារការរីករាលដាលជំងឺកូវិដ១៩ឡើយ មិនដូចគម្រោងផ្សេងទៀត ដែលជាគម្រោងធំៗ លុយរាប់រយលានដុល្លារនោះទេ”។

គួរបញ្ជាក់ថា គម្រោងរោងចក្រថាមពល ៤០០មេហ្គាវ៉ាត នៅស្រុកល្វាឯម ខេត្តកណ្តាល បានពន្យាពេលបញ្ចប់ការសាងសង់របស់ខ្លួន ដោយសារក្រុមហ៊ុនទទួលសាងសង់ជាក្រុមហ៊ុនចិន រងផលប៉ះពាល់ មិនអាចដំណើរការសាងសង់តាមការគ្រោងទុក ដែលគម្រោងថាមពលវិនិយោគរាប់លានដុល្លារនេះ គ្រោងបញ្ចេញថាមពល នៅក្នុងឆមាសទីមួយឆ្នាំ២០២០នេះ។

ចំណែកគម្រោងស្ថានីយថាមពលដើរដោយធ្យូងថ្ម ចំនួនពីរផ្សេងទៀត ដែលមានអានុភាពសរុប ៩៦៥ មេហ្គាវ៉ាត គឺស្ថានីយថាមពលធ្យូងថ្ម អានុភាព ៧០០ មេហ្គាវ៉ាត នៅខេត្តកោះកុង និងស្ថានីយថាមពលធ្យូងថ្មអានុភាព ២៦៥ មេហ្គាវ៉ាត នៅខេត្តឧត្តរមានជ័យ គ្រោងដាក់ឆ្លងព្រឹទ្ធិសភា ដើម្បីពិនិត្យ និងអនុម័ត នៅថ្ងៃទី ២ ខែមេសានេះ បន្ទាប់ពីសភាជាតិ បានអនុម័តសេចក្តីព្រៀងច្បាប់ ធានាការទូទាត់របស់រដ្ឋាភិបាលលើគម្រោងថាមពលទាំងពីរ កាលពីថ្ងៃ ៣០ ខែមីនាកន្លងទៅ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]