ក្រសួងអប់រំ៖ អាជីវកម្មក្លឹបហាត់ប្រាណនៅទូទាំងប្រទេស ត្រូវបិទជាណ្តោះអាសន្ន ដោយសារកូវីដ១៩

អាជីវកម្មក្លឹបហាត់ប្រាណនៅទូទាំងប្រទេស ត្រូវបានផ្អាកជាបណ្តោះអាសន្ន រហូតដល់ស្ថានភាពនៃការរាតត្បាតនៃជំងឺកូវីដ១៩ ត្រូវបានបញ្ចប់។ ការផ្អាកអាជីវកម្មក្លឹបហាត់ប្រាណនេះ ដើម្បីរួមចំណែកបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ ១៩ នៅកម្ពុជា នេះបើយោងតាមការប្រកាស ពីក្រសួងអប់រំ យុវជន និងកីឡា កាលនាព្រឹកថ្ងៃទី ៣ មេសា ២០២០ នេះ ។

លោក ពេជ្រ សុខជា គ្រូបង្វឹកនៅក្លឹបហាត់ប្រាណ Jouvance Fitness Center បានប្រាប់អ្នកសារព័ត៌មានថា ការបិទក្លឹបហាត់ប្រាណនេះ មានផលល្អ ត្រង់វាជួយបង្ការ និងទប់ស្កាត់ការឆ្លង ដោយសារឧបករណ៍ នៅក្នុងកន្លែងហាត់ប្រាណភាគច្រើនជាលោហៈធាតុ ។

ពាក់ព័ន្ធនឹងបញ្ហាផ្អាកការជួបជុំក្នុងទីសាធារណៈមានមនុស្សច្រើននេះ គេហទំព័រសារព័ត៌មាន nelsonstar.com របស់កាណាដា បានលើកឡើងដែរថា ការប្រមូលផ្តុំមនុស្សនៅតាមកន្លែងហាត់ប្រាណ នឹងបង្កើតបានជាការទាក់ទងគ្នាយ៉ាងជិតស្និទ្ធ អាចជាកត្តាជំរុញ និងបង្កើនការរីករាលដាលយ៉ាងឆាប់រហ័ស នៃមេរោគកូវីដ១៩ នេះបាន។

គួររម្លឹកដែរថា យោងតាមសេចក្តីជូនព័ត៌មាន នៃក្រសួងសុខាភិបាល បានអោយដឹងថា គិតមកដល់ត្រឹមវេលាម៉ោង០៧ព្រឹក ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ អ្នកឆ្លងវីរុសកូវីដ១៩ សរុបទាំងអស់នៅទូទាំងប្រទេស ចំនួន ១១៤នាក់ ។ ចំពោះអ្នកព្យាបាលជាសះស្បើយ សរុបកើនឡើង ចំនួន ៣៥នាក់ ក្នុងនោះមានជនជាតិខ្មែរ ២១ នាក់។ រីឯអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ សរុបចំនួន៧៩នាក់៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]