ស្ថានីយថាមពលពន្លឺព្រះអាទិត្យអានុភាព ៦០មេហ្គាវ៉ាត នៅកំពង់ឆ្នាំង ចាប់ផ្តើមដំណើរការផលិតថាមពល

ស្ថានីយថាមពលពន្លឺព្រះអាទិត្យអានុភាព ៦០មេហ្គាវ៉ាត នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានចាប់ដាក់ឱ្យដំណើរការផលិតថាមពលហើយ។ ការចាប់ប្រតិបត្តិការផលិតថាមពលនេះ ធ្វើឱ្យស្ថានីយនេះ ក្លាយជាស្ថានីយថាមពលដើរដោយពន្លឺព្រះអាទិត្យចូលបណ្តាញជាតិធំទីបី នៅកម្ពុជា។

លោក វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពល និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា រោងចក្រថាមពលសូឡានេះ វិនិយោគដោយក្រុមហ៊ុន Scheitech Renewable Co Ltd និងបានចាប់ផ្តើមសាងសង់ នៅដើមឆ្នាំ២០១៩កន្លងទៅ។

លោក វ៉ិចទ័រ ហ្សូណា ថ្លែងថា៖ “នេះជាប្រភពថាមពលស្អាតថ្មីមួយទៀត សម្រាប់តភ្ជាប់ចូលបណ្តាញជាតិ បន្ទាប់ពីស្ថានីយថាមពលសូឡាចំនួនពីរផ្សេងទៀត បានដាក់ដំណើរការបញ្ចេញថាមពលចូលបណ្តាញជាតិ”។

តម្លៃថាមពលលក់ចេញពីស្ថានីយថាមពលសូឡា ខេត្តកំពង់ឆ្នាំនេះ គឺ០,០៧៦ ដុល្លារ ក្នុងមួយគីឡូវ៉ាតម៉ោង ដែលនឹងត្រូវលក់ទៅឲ្យអគ្គិសនីកម្ពុជា នៅក្រោមកិច្ចសន្យាទិញលក់ថាមពល។

គួររម្លឹកជូនថា រហូតមកដល់ពេលនេះ កម្ពុជាបានដាក់ឱ្យដំណើរការស្ថានីយថាមពលដើរដោយពន្លឺព្រះអាទិត្យចំនួនពីររួចមកហើយ។ ស្ថានីយថាមពលសូឡាទីមួយ មានអានុភាព១០មេហ្គាវ៉ាត វិនិយោគដោយ ក្រុមហ៊ុន Sunseap ស្ថិតនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ ចំណែកឯ ស្ថានីយថាមពលសូឡា ទីពីរ មានអានុភាព ៨០ មេហ្គាវ៉ាត វិនិយោគរួមគ្នាដោយ ក្រុមហ៊ុន JinkoSolar និងក្រុមហ៊ុន ScheiTec Group ស្ថិតនៅក្នុងតំបន់ត្មាតពង ខេត្តកំពង់ស្ពឺ។

មកដល់ពេលនេះ កម្ពុជាកំពុងអនុវត្តគម្រោងដំឡើងស្ថានីយថាមពលពន្លឺព្រះអាទិត្យចំនួន ០៤ ផ្សេងទៀត។ បើតាមផែនការគម្រោង ស្ថានីយថាមពលសូឡា ទាំង ០៤ នេះ គ្រោងនឹងបញ្ចប់ការសាងសង់ និងដាក់ឱ្យដំណើរការផលិតថាមពល នៅចុងឆ្នាំ២០២០ ដែលគេរំពឹងថា នឹងអាចផ្គត់ផ្គង់ថាមពលសរុបបាន ១៤០មេហ្គាវ៉ាត៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]