CDC អនុម័តគម្រោងអភិវឌ្ឍន៍រោងចក្រ១កន្លែងតម្លៃជាង១លានដុល្លារអាមេរិក

កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តលើគម្រោងវិនិយោគសាងសង់រោងចក្រគ្រឿងបរិក្ខារសំណង់ធ្វើពីឈើ មួយកន្លែងក្នុងខេត្តព្រះសីហនុ របស់ក្រុមហ៊ុន Mountain Moon Millwork Co., Ltd ក្នុងទំហំទឹកប្រាក់វិនិយោគទុនប្រមាណជាង ១ លានដុល្លារអាមេរិក ។

ក្រុមហ៊ុន Mountain Moon Millwork Co., Ltd សាងសង់រោងចក្រនេះ ដើម្បីផ្គត់ផ្គង់សម្ភារៈសំណង់ឈើសម្រាប់បំពេញតម្រូវការទីផ្សារក្នុងប្រទេស ដែលផលិតទាំងនោះរួមមាន ស៊ុមទ្វារ បង្អួច ក្តារបន្ទះ ក្តារប៉ាកេរ គ្រឿងតុបតែងធ្វើអំពីបន្ទះឈើ។

រោងចក្រនេះ នឹងដំឡើងក្នុង ទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ យោងទៅតាមសេចក្តីប្រកាសពត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ គម្រោង ១លានដុល្លារនេះ នឹងអាចបង្កើតការងារបានចំនួន៤៣០ កន្លែង សម្រាប់ប្រជាជនក្នុងខេត្តព្រះសីហនុ។

ការវិនិយោគក្នុងអំឡុងពេលនៃការផ្ទុះឡើងកូវីដ១៩ នេះ បានបង្ហាញពីទំនុកចិត្តរបស់អ្នកវិនិយោគបរទេសចំពោះស្ថេរភាពសង្គម នយោបាយ និងម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ដែលកំពុងតែគំរាមកំហែងដោយជំងឺឆ្លងនេះ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]