ក្រុមហ៊ុនចិន ស្នើគម្រោងវិនិយោគសាងសង់ស្ថានីយចំណតយានយន្ត តម្លៃ ១៦០លានដុល្លារ នៅជាយរាជធានីភ្នំពេញ

ក្រុមហ៊ុន China Good Cars Holding Ltd ស្នើគម្រោងវិនិយោគសាងសង់ស្ថានីយចំណតយានយន្តធុនធំ និងទំនើបមួយ នៅជាយរាជធានីភ្នំពេញ ក្នុងទំហំទឹកប្រាក់វិនិយោគប្រមាណ១៦០លាន ដុល្លារអាមេរិក ដើម្បីចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។

សំណើនេះ ត្រូវបានធ្វើឡើងដោយតំណាងក្រុមហ៊ុន China Good Cars Holding ដែលបានសុំចូលជួបឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅទីស្តីការក្រសួង កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០។ នេះបើតាមការទំព័រហ្វេកប៊ុកផ្លូវការរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន។

ក្នុងជំនួបនោះ ភាគីក្រុមហ៊ុនចិនបានបង្ហាញគោលបំណងធំៗពីរនៃសំណើគម្រោងវិនិយោគរបស់ខ្លួន ដែលគ្រោងនឹងអនុវត្តជាពីរដំណាក់កាល។ ជាជំហានដំបូង ក្រុមហ៊ុននឹងវិនិយោគសាងសង់ស្ថានីយចំណតយានយន្តធុនធំ នៅជាយរាជធានីភ្នំពេញជាមុនសិន ដើម្បីរំដោះចរាចរណ៍ ដែលកំពុងប្រឈមបញ្ហាកកស្ទះកាន់តែណែនទៅៗ នៅតំបន់កណ្តាលរាជធានី។ ជំហានបន្ទាប់ ក្រុមហ៊ុននឹងវិនិយោគលើគម្រោងសេវារថយន្តក្រុងសាធារណៈលើបណ្តាញផ្លូវជាតិ ដើម្បីតភ្ជាប់តំបន់កណ្តាលក្រុង ទៅតំបន់ក្រៅក្រុង និងទៅបណ្តាខេត្តនានា ដែលស្ថិតនៅជុំវិញរាជធានីភ្នំពេញ។

ឆ្លើយតបចំពោះសំណើវិនិយោគនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍វត្តមានក្រុមហ៊ុន China Good Cars Holding និងគាំទ្រគម្រោងរបស់នេះ។ មិនតែប៉ុណ្ណោះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានជួយសម្រួលឱ្យអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក សហការជាមួយក្រុមហ៊ុន China Good Cars Holding ដើម្បីសិក្សាលើលក្ខណៈបច្ចេកទេសគម្រោងឱ្យបានល្អិតល្អន់ជាមុន។ លើសពីនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ឱ្យក្រុមហ៊ុនដាក់ពាក្យស្នើសុំវិនិយោគទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមុនសិន ដើម្បីទទួលបានការចុះបញ្ជីវិនិយោគ និងភាពអនុគ្រោះនានា មុននឹងចាប់ផ្តើមអនុវត្តគម្រោងបាននៅកម្ពុជា៕

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]