អន្តរក្រសួងកំពុងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យថ្មី ៣ ដើម្បីពង្រឹងវិស័យសំណង់នៅកម្ពុជា

ក្រសួងមហាផ្ទៃ និងក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ កាលពីព្រឹកថ្ងៃទី ២១ កក្កដា នេះ បានបើកកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យចំនួន៣ ក្នុងគោលបំណងជួយពង្រឹងគុណភាពសំណង់នៅកម្ពុជា។

សេចក្ដីព្រាងអនុក្រឹត្យចំនួន៣ នោះរួមមាន ទី១ អនុក្រឹត្យស្ដីពី លិខិតអនុញ្ញាតសាងសង់ (មាន១២ជំពូក និង៥៧មាត្រា) ទី ២ អនុក្រឹត្យស្ដីពីលក្ខខណ្ឌ និងនីតិវិធីនៃការផ្ដល់ ការព្យួរ និងការដកហូតវិញ្ញាបនបត្រប្រើប្រាស់សំណង់ (មាន១៣ជំពូក និង៥៥មាត្រា) និង ទី ៣ អនុក្រឹត្យស្ដីពីលក្ខខណ្ឌ និងនីតិវិធីនៃការត្រួតពិនិត្យ និងបញ្ជាក់សំណង់ (មាន១២ជំពូក និង៥៩មាត្រា)។

គោលបំណងចំបងនៃសេចក្ដីព្រាងអនុក្រឹត្យទាំងនេះ គឺដើម្បីកំណត់នូវតួនាទីរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យបានជាក់លាក់ជាងមុន ទាក់ទងនឹងការចេញលិខិតការអនុញ្ញាត្ត និង ការចុះត្រួតពិនិត្យ រាល់សំណង់នៅកម្ពុជា ។

ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ថា កិច្ចប្រជុំនេះ កំពុងពិនិត្យកែសម្រួលខ្លឹមសារមួយចំនួន ដើម្បីការប្រើប្រាស់ និងអនុវត្តប្រកបដោយតម្លាភាព ហើយធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់មានជំនឿទុកចិត្តទៅលើសេចក្ដីព្រាងអនុក្រឹត្យទាំង ៣ នេះ។

គួរបញ្ជាក់ផងដែរថា សេចក្ដីព្រាងអនុក្រឹត្យនេះ ត្រូវបានដាក់ប្រជុំពិភាក្សានៅទីស្ដីការគណៈរដ្ឋមន្ដ្រីម្ដងហើយ កាលពីថ្ងៃទី២២ ខែមិថុនា កន្លងមកនេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]