អភិបាលខេត្តកំពតកំពុងសិក្សាឱ្យចិនសាងសង់ស្ពានឆ្លងព្រែកកំពង់បាយថ្មីមួយខ្សែ

រដ្ឋបាលខេត្តកំពត សហការជាមួយក្រុមហ៊ុន China Road កំពុងសិក្សាគម្រោងសាងសង់ស្ពានថ្មីមួយខ្សែឆ្លងព្រែកកំពង់បាយ ដើម្បីសម្រួលចរាចរណ៍ ខណៈស្ពានចាស់មិនអាចឆ្លើយតបទៅនឹងកំណើនចរាចរណ៍បាន។

គម្រោងស្ពានថ្មីត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំរវាងសាលាខេត្តកំពត និង ក្រុមហ៊ុន China Road ក្រោមវត្តមានរបស់ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត កាលពីថ្ងៃទី ២៣ កក្កដាកន្លងមកនេះ។

លោក អ៊ឺង ឆាយ អភិបាលរងខេត្តកំពត បានឲ្យដឹងថា គម្រោងនេះ គឺដើម្បីឆ្លើយតបទៅនឹង កំណើនភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករជារៀងរាល់សប្តាហ៍ ដែលបណ្តាលឲ្យមានការកកស្ទះយានយន្ត ជាពិសេសលើស្ពានឆ្លងព្រែកកំពង់បាយ។

លោកថ្លែងថា៖ «ស្ពានតែមួយយើងប្រើអត់គ្រប់ ជាពិសេសរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ គឺស្ទះខ្លាំង ដូច្នេះរដ្ឋបាលខេត្តមានគោលការណ៍ដើម្បីកសាងស្ពានមួយទៀត ដើម្បីអោយមានស្ពាន ២ កុំមានការកកស្ទះ»។

លោកបានឱ្យដឹងទៀតថា បច្ចុប្បន្នគម្រោងនេះស្ថិតនៅក្នុងការសិក្សា ដូច្នេះមិនទាន់មានព័ត៌មានលម្អិតដូចជា ទំហំទឹកប្រាក់ និងរយៈពេលក្នុងសាងសង់នោះទេ។

ដោយឡែក គម្រោងនេះ ទទួលបានការឯកភាពពីប្រមុខរាជរដ្ឋាភិបាលកម្ពុជារួចហើយ ដោយកន្លងមក ឯកឧត្តម ជាវ តាយ ក៏ធ្លាប់បានដឹកនាំក្រុមការងារជំនាញចុះពិនិត្យទីតាំងមួយចំនួនសម្រាប់គម្រោងស្ពានថ្មីនេះរួចហើយដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

សម្តេចរំពឹងភាពរឹងមាំនៃថវិការជាតិ នឹងជួយកាត់បន្ថយកម្ចីពីបរទេសមកអភិវឌ្ឃប្រទេស ពិសេស…

ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រមូលចំណូលក្នុងស្រុកបានកើន […]

រដ្ឋនឹងផ្តល់កម្ចី ៩៩លានដុល្លារ ដល់អគ្គិសនីកម្ពុជាដើម្បីរក្សាតម្លៃភ្លើងកុំឱ្យឡើងថ្លៃ

ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់កម្ចីដល់អគ្គិសនី […]

ADB ផ្តល់កម្ចីជិត ៦៣លានដុល្លារ ដល់កម្ពុជាកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត៩

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កញ្ចប់ថវិការចំ […]

៩ខែ-២០២២ រដ្ឋប្រើកម្ចីអស់ ១ពាន់លានដុល្លារ ក្នុងនោះ ៥៤%សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ

គិតត្រឹមត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២២ ក្នុងក្របខណ្ […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]