ហ្គ្រេនភ្នំពេញស៊ីធី បើកលក់ទីតាំងថ្មី និងផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់៧%

គម្រោង ហ្គ្រេនភ្នំពេញស៊ីធី ប្រកាសបើកលក់ទីតាំងថ្មីជូនដល់អតិថិជន នៅថ្ងៃទី១ និងទី២ ខែសីហា ឆ្នាំ២០២០ ខាងមុខ ជាមួយការបញ្ចុះតម្លៃរហូតដល់៧%។

ការបើកលក់ទីតាំងថ្មីនៃគម្រោង ហ្គ្រេនភ្នំពេញស៊ីធី របស់ ជីប ម៉ុង លែន នៅពេលនេះ គឺដើម្បីឆ្លើយតបនឹងតម្រូវការ និងការគាំទ្រយ៉ាងខ្លាំងលើប្រភេទម៉ូតផ្ទះថ្មីរបស់គម្រោងហ្គ្រេនភ្នំពេញស៊ីធី។

នាពេលដ៏ខ្លីខាងមុខនេះសាលារាជធានីភ្នំពេញទើបតែបើកការដ្ឋានសាងសង់រុក្ខវិថីអង្គរទទឹង៣០ម៉ែត្រ ចាប់ ពីមហាវិថីឈ្នះ ឈ្នះ (ផ្លូវទំនប់កប់ស្រូវ) កាត់មុខគម្រោង ហ្គ្រេនភ្នំពេញស៊ីធី ដល់រង្វង់មូលកាំកូ ដែលសម្រួលដល់ការធ្វើដំណើររបស់អតិថិជនក្នុងគម្រោង ហ្គ្រេនភ្នំពេញស៊ីធី កាន់តែងាយស្រួល។

គម្រោង ហ្គ្រេនភ្នំពេញស៊ីធី គឺជាគម្រោងដែលមានសួនច្បារ Central Park ដ៏ធំដំបូងគេបង្អស់មួយនៅក្នុងរាជធានីភ្នំពេញ និងជាគម្រោងអភិវឌ្ឍន៍ចម្រុះបែបទំនើប ដែលមានមជ្ឈមណ្ឌលពាណិជ្ជកម្ម អគារស្ថាប័នរដ្ឋ និងអគារការិយាល័យ ជាដើម។

អតិថិជនដែលមានចំណាប់អារម្មណក្នុងការទិញលំនៅឋាន អាចអញ្ជើញ ទៅកាន់ការិយាល័យលក់របស់គម្រោង ហ្គ្រេនភ្នំពេញស៊ីធីផ្ទាល់ ដោយគ្រាន់តែឆ្លងកាត់ខ្លោងទ្វារសេះ ហ្គ្រេនភ្នំពេញស៊ីធី បត់ស្តាំត្រង់រង្វង់មូល រួចធ្វើដំណើរទៅត្រង់បន្តិច នឹងឃើញទីតាំងការិយាល័យលក់របស់គម្រោង។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ ០៦១ ៩៩៧ ៨៨៨៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

តំបន់ព្រៃស នៃខណ្ឌដង្កោ គ្រោងនឹងស្វាគមន៍គម្រោងបូរីខ្នាតធំ មួយទៀតក្នុងពេលឆាប់ៗនេះ

អត្ថបទផ្សព្វផ្សាយ៖ បុរី ប៉េង អុីម គម្រោងទី២ បានបើកលក់ជា […]

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បើកសម្ពោធជាផ្លូវការផលិតផលថ្មី ៣ ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) កាលពីថ្ងៃទី ២១ […]

មិនគួរឲ្យជឿ! ទិញដែកធ្វើផ្ទះសោះ ក៏ឈ្នះម៉ូតូដែរ

ធ្លាប់តែលឺថាគាស់ក្រវិលកំប៉ុងឈ្នះរង្វាន់ តែនេះជាលើកទី១ហើ […]

គន្លឹះសំខាន់ៗធ្វើឱ្យបុរីទេសចរណ៍ជាជម្រើសវិនិយោគសក្ដានុពលក្នុងខេត្តសៀមរាប

គម្រោង បុរី ទេសចរណ៍ ខេត្តសៀមរាប ដែលជាបុត្រសម្ព័ន្ធរបស់ក […]

អាជីវកម្មផ្ទះជួលមួយចំនួនដែលធ្លាក់ចុះគំហុកដោយសារកូវីដ អាចនឹងប្រសើរវិញនៅចុងឆ្នាំនេះ

ដោយ Eric Wong Chon Lap ដោយសារតែវិបត្តិកូវីដ  ម្ចាស់ផ្ទះ […]

គម្រោងផ្ទះមេគង្គ បង្ហាញម៉ូតផ្ទះថ្មី តម្លៃសមរម្យឆ្លើយតបនឹងតម្រូវការអ្នកមានដីឡូត៍

គម្រោងផ្ទះមេគង្គ កាលពីថ្មីៗនេះ បានប្រារព្ធកម្មវិធីសម្ពោ […]