ក្រសួងសាធារណការ បញ្ចប់ការសិក្សាគម្រោងផ្លូវដែកចំនួន ៣ និងហេដ្ឋារចនាសម្ព័ន្ធធំៗមួយចំនួនទៀត

បើគិតមកដល់ពេលបច្ចុប្បន្ន ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ចប់ការសិក្សា និងចុះហត្ថលេខា លើគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើនរួមមាន គម្រោងផ្លូវដែកចំនួន ៣ខ្សែ ផ្លូវល្បឿនលឿន ស្ពានឆ្លងទន្លេមេគង្គ និងគម្រោងផ្សេងៗមួយចំនួនទៀត។

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងកាលពីថ្ងៃទី ២ កញ្ញា នេះថា គម្រោងទាំងនោះ មានដូចជា គម្រោងផ្លូវដែកពីភ្នំពេញ-ហូជីមិញ (សហការជាមួយភាគីវៀតណាម) ផ្លូវដែកទំនើបម៉ូណូរ៉េល (កិច្ចសហការជាមួយក្រុមហ៊ុនឯកជន) ផ្លូវដែកក្រោមដីក្នុងទីក្រុងភ្នំពេញ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិ និងគម្រោងផ្សេងៗជាច្រើនទៀត ។

ជាមួយគ្នានេះដែរ ក្រសួង និងរដ្ឋាភិបាលក៏បាន សម្រេចបានសមិទ្ធិផលផ្លូវជាតិសំខាន់ៗជាច្រើន រួមមានដូចជា ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ការស្ដារផ្លូវដែកទាំង ២ ខ្សែ ការចុះ MOU ជាមួយប្រទេសថៃទាក់ទងនឹងការដឹកជញ្ជូនតាមផ្លូវដែកឆ្លងកាត់ព្រំដែន ការពង្រីកកំពង់ផែកុងតឺន័រក្រុងភ្នំពេញ និងក្រុងព្រះសីហនុ និងការដាក់ឱ្យដំណើរការនាវាដឹកអ្នកដំណើរជាដើម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]