រោងចក្រសូឡាតម្លៃ២៩លានដុល្លារនៅខេត្តពោធិ៍សាត់ចាប់ផ្តើមបញ្ចេញថាមពេលចូលបណ្តាញជាតិ

ស្ថានីយថាមពល អនុភាព៣០មេហ្គាវ៉ាត នៅខេត្តពោធិ៍សាត់ បានចាប់ផ្តើមបញ្ចេញថាមពលចូលបណ្តាញជាតិហើយ ខណៈគម្រោងថាមពលសូឡាដែលទទួលបានការអនុម័តដទៃទៀត គ្រោងនឹងបញ្ចេញថាមពលចាប់ពីចុងឆ្នាំនេះ ដល់មុនដាច់ឆ្នាំ២០២២។

ស្ថិតនៅស្រុកគ្រករ ខេត្តពោធិ៍សាត់ រោងចក្រសូឡានេះអនុម័តដោយរដ្ឋាភិបាលកាលពីខែមេសាឆ្នាំ២០១៩ កន្លងទៅនេះ ដែលវិនិយោគដោយក្រុមហ៊ុន Schneitec Infinite Co Ltd ក្នុងទឹកប្រាក់ប្រមាណ ២៩លានដុល្លារ។

ស្ថានីយផលិតថាមពលដោយពន្លឺព្រះអាទិត្យ ៣០ មេហ្កាវ៉ាត់ថ្មី នេះត្រូវភ្ជាប់ជាមួយបណ្តាញជាតិ ពីឃុំស្នាអន្សា ទៅឃុំស្វាយស ដែលជាទីតាំងអនុស្ថានីយតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុលថ្មី។

ឯកឧត្តម វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពលនៃក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា៖ «ស្ថានីយថាមពលសូឡានេះ បញ្ចេញថាមពលមុនគេ ក្នុងចំណោមថាមពលសូឡាទាំង៤ សរុបអនុភាព១៤០មេហ្គាវ៉ាត ដែលរដ្ឋាភិបាលអនុម័តកាលពីឆ្នាំមុន២០១៩។ ចំណែកគម្រោងសូឡា ៣ ទៀត គ្រោងបញ្ចេញថាមពលនៅចុងឆ្នាំ២០២០នេះ»។ (អានបន្ថែម)

ឯកឧត្តមបន្តថា៖ «ថាមពលស្អាតជាបន្តបន្ទាប់បានភ្ជាប់ចូលបណ្តាញជាតិហើយ ដើម្បីបំពេញបន្ថែមតាមតម្រូវការ ហើយតាមផែនការ ថាមពលស្អាតនឹងមានសរុប ៤៥០មេហ្គាវ៉ាត គិតត្រឹមឆ្នាំ២០២២»។

គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះ ថាមពលស្អាតនៅកម្ពុជារួមមាន ស្ថានីយសូឡានៅបាវិត ដែលបញ្ចេញថាមពល ១០មេហ្គាវ៉ាត នៅកំពង់ស្ពឺ ៨០មេហ្គាវ៉ាត នៅកំពង់ឆ្នាំ ៦០មេហ្គាវ៉ាត និង៥មេហ្គាវ៉ាតទៀតចេញពីស្ថានីយថាមពលសូឡាខ្នាតតូចនៅបាវិត៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]