អូស្ត្រាលីគ្រោងផ្គត់ផ្គង់អគ្គិសនីឱ្យសិង្ហបុរីតាមបណ្ដាញក្រោមបាតសមុទ្រប្រវែងជិត៤ ពាន់គ.ម.

រដ្ឋាភិបាលអូស្រ្តាលីបាន អនុម័តជាគោលការណ៍លើគម្រោងសាងសង់រោងចក្រថាមពលព្រះអាទិត្យធំជាងគេបំផុតនៅលើពិភពលោក នៅភាគខាងជើងនៃប្រទេស ដោយថាមពលនេះនឹងបញ្ជូនតាមបណ្ដាញខ្សែភ្លើងក្រោមបាតសមុទ្រប្រវែង ៣ ៧០០ គីឡូម៉ែត្រ ឱ្យទៅប្រទេសសិង្ហបុរី។

យោងតាមក្រុមហ៊ុនអភិវឌ្ឍន៍ Sun Cable រោងចក្រសូឡានេះសាងសង់ក្រោមទុនវិនិយោគប្រមាណ ១៥,៧ ពាន់លានដុល្លារ លាតសន្ធឹងលើផ្ទៃដី ១២ ០០០ ហិកតា ហើយមានអាគុយខ្នាតយក្សសម្រាប់ផ្ទុកថាមពលអានុភាពដល់ទៅ 30GWh។

គម្រោងដ៏ធំសម្បើមនេះ គឺធំដល់ថ្នាក់អាចមើលឃើញពីទីអវកាសបាន ហើយអាចផ្គត់ផ្គងអគ្គិសនីដល់ទៅ ២០% នៃតម្រូវការរបស់ប្រទេសសិង្ហបុរីទាំងមូល។

ប្រភពដដែលក៏បានឱ្យដឹងថា ផែនការតភ្ជាប់ថាមពលពីអូស្ត្រាលីទៅកាន់តំបន់អាស៊ាន (AAPL) អាចដំណើរការបាននៅឆ្នាំ ២០២៧។ ដោយឡែកសម្រាប់ផែនការរយៈពេលវែង ក្រុមហ៊ុនក៏គ្រោងនឹងផ្តល់ថាមពលដល់ប្រទេសឥណ្ឌូណេស៊ី និងប្រទេសផ្សេងទៀតៗក្នុងតំបន់ផងដែរ។

ទោះបីត្រូវបានទទួលបានពានរង្វាន់ជា “គម្រោងធំជាងគេ” ពីរដ្ឋាភិបាលអូស្រ្តាលីក៏ដោយ ក៏នៅមានបទប្បញ្ញត្តិជាច្រើនដែលក្រុមហ៊ុនត្រូវតែអនុវត្ត មុននឹងចាប់ផ្តើមសាងសង់ និងបើកដំណើរការជាផ្លូវការ។

គម្រោងនេះត្រូវបានអ្នកជំនាញ ស្ទាបស្ទង់ភូមិសាស្ត្រ តាំងតែពីខែ ឧសភា មកម្ល៉េះ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]