ក្រុមការងារកំពុងសម្រុកសាងសង់ភូមិកីឡាដើម្បីជាកន្លែងស្នាក់នៅសម្រាប់កីឡាករជាង៧ពាន់នាក់

ក្រុមការងារសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ កំពុងសម្រុកសាងសង់ភូមិកីឡា ដើម្បីឱ្យបញ្ចប់ទៅតាមផែនការកំណត់ ពោលគឺឱ្យទាន់ការប្រកួតកីឡា ស៊ីហ្គេម នៅឆ្នាំ ២០២៣ ខាងមុននេះ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានឱ្យដឹងកាលពីថ្ងៃទី ០៥ តុលានេះ ថាភូមិកីឡានេះជាផ្នែកមួយនៃគម្រោងកីឡដ្ឋានមរតកតេជោ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ឱ្យទាន់ពេលវេលាដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នេះ។

ឯកឧត្តម បន្តថា ភូមិកីឡានេះ គឺជាកន្លែងហូបចុកស្នាក់នៅរបស់អត្តពលិក ដែលអាចផ្ទុកកីឡាករ កីឡាការិនីច្រើនជាង ៧ ពាន់នាក់។ ភូមិកីឡានេះជាផ្នែកមួយក្នុងការកាត់បន្ថយការចំណាយលើការរៀបចំណាយលើការស្នាក់នៅសណ្ឋាគារ និងការដឹកជញ្ជូនផ្សេងៗ ដូចជា គ្រូបង្វិកអាចហូបចុក ស្នាក់នៅទីនេះជុំគ្នា ផ្តល់ភាពងាយស្រួល ក្នុងការប្រកួត។

ដោយឡែក ចំពោះគម្រោងកីឡដ្ឋានមរតកតេជោទាំងមូល គឺគ្រោងបញ្ចប់ការសាងសង់នាខែឧសភា ឆ្នាំ២០២១ ដែលយឺតជាងការគ្រោងទុក។ ការយឺតយ៉ាវគឺដោយសារក្រុមការងារត្រូវការពេលវេលាបន្ថែមក្នុងការបំពាក់កៅអី កញ្ចក់ ការតុបតែងផ្សេងៗ ជាពិសេសគឺការតុបតែងផ្នែកខាងក្នុងកីឡដ្ឋាន ដូចជាទីលានបាល់ទាត់ ទីលានរត់អត្តពលកម្ម សណ្ឋាគារ បន្ទប់ VIP ជាដើម។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]