សម្ដេច ហ៊ុន សែន នឹងអញ្ជើញបើកការដ្ឋានស្ពានកោះនរានៅចុងខែតុលានេះ

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញបើកការដ្ឋានសាងសង់ស្ពានតភ្ជាប់កោះពេជ្រ ទៅកោះនរា នៅចុងខែតុលានេះហើយ។ នេះបើតាមយោងតាមប្រសាសន៍ សម្តេច ក្នុងពិធីសម្ពោធមជ្ឈមណ្ឌល ព្រីនស៍ម៉ាណ័រ កាលពីថ្ងៃទី ០៧ តុលានេះ។

សម្ដេចបានមានប្រសាសន៍ថា៖ «ថ្ងៃទី២៦ ខែតុលា ខ្ញុំនឹងទៅបើកការដ្ឋានទៀត កសាងស្ពានតភ្ជាប់កោះពេជ្រ ទៅកោះនរា។ ធ្វើទៀត! អ្វីដែលយើងធ្វើ យើងត្រូវតែធ្វើ កុំខ្វល់ពីសម្ដីអ្នកដទៃ»។

យ៉ាងណាមិញ ទាក់ទិននឹងព័ត៌មានលម្អិតនៃគម្រោង ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) នឹងបញ្ជាក់លម្អិតព័ត៌មានផ្លូវការរបស់គម្រោងនៅថ្ងៃសម្តេចចុះសម្ពោធតែម្តង។។

ដោយឡែកបើយោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច កាលពី ខែឧសភា កន្លងមក ក្រុមហ៊ុន OCIC បានស្នើសុំគោលការណ៍នាំចូលសម្ភារ និងគ្រឿងចក្រមួយចំនួន ដែលមានតម្លៃសរុបប្រមាណ ៤០លានដុល្លារអាមេរិក សម្រាប់សាងសង់ស្ពាននេះ។ (អានបន្ថែម)

ក្រៅពីគម្រោងនេះ ក្រុមហ៊ុន OCIC ក៏គ្រោងនឹងប្រែក្លាយកោះនរាតាមបណ្តោយទន្លេមេគង្គក្រោម (ខាងកើតទីក្រុងកោះពេជ្រ) ឱ្យក្លាយជាទីក្រុងពាណិជ្ជកម្មដ៏សម្បូរបែបមួយលាតសន្ធឹងលើផ្ទៃដីទំហំសរុបប្រមាណជា ១០០ ហិកតា ក្រោមទុនវិនិយោគប្រមាណជិត ២ ប៊ីលានដុល្លារអាមេរិក ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]