ចិនត្រៀមចុះហត្ថលេខាលើគម្រោងអភិវឌ្ឍន៍ ៣ ធំៗ បន្ថែមទៀតនៅកម្ពុជា

ចិនកំពុងត្រៀមចុះហត្ថលេខាលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ៣ធំៗបន្ថែមទៀតនៅកម្ពុជា រួមមាន គម្រោងខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ គម្រោងសាងសង់ផ្លូវជាតិ71C និងគម្រោងខ្សែបញ្ជូនអគ្គិសនីជនបទជំហានទី៧។

នេះបើតាមឱ្យដឹងពី កិច្ចប្រជុំការងាររវាងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និង ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១១ តុលា កន្លងមកនេះ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា តាមរយៈការប្រើប្រាស់ឥណទានសម្បទាន (Loan) និងហិរញ្ញប្បទានឥតសំណង (Grant) សម្រាប់បេក្ខភាពគម្រោងអាទិភាពឆ្នាំ២០២០ កម្ពុជា-ចិន នឹងអនុវត្តន៍គម្រោងចំនួន ៨។

ក្នុងនោះ គម្រោងដែលត្រៀមនឹងចុះហត្ថលេខារួមមាន គម្រោងខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ ទីក្រុងព្រះសីហនុ-ទីក្រុងហុងកុង គម្រោងសាងសង់ផ្លូវជាតិលេខ 71C គម្រោងខ្សែបញ្ជូនអគ្គិសនីជនបទជំហានទី៧ និងគម្រោងជំរុញផលិកម្មស្រូវ និងនាំចេញអង្ករផងដែរ។

ក្រៅពីនេះ គម្រោងដែលកំពុងតែរៀបចំ និងសិក្សា រួមមាន៖ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៤១ លេខ៣៣ និងលេខ៣១ គម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោតផងដែរ។

បន្ថែមពីនេះ ភាគីមិត្តចិន ក៏បានផ្ដល់ជំនួយឥតសំណងកម្ពុជាប្រមាណ ១៤០លានដុល្លារ សម្រាប់អនុវត្តគម្រោងប្រញាប់មួយចំនួន ដូចជាទប់ទល់នឹងកូវីដ១៩ ជាដើម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]