ការពង្រីកផ្លូវរត់ព្រលានយន្តហោះព្រះសីហនុបញ្ចប់ការសាងសង់ដោយនឹងបើកដំណើរការចុងឆ្នាំនេះ

ការពង្រីក និងជួសជុលផ្លូវរត់(Runway) នៃអាកាសយាន្តដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ បានបញ្ចប់ការសាងសង់ជាស្ថាពរហើយ ដោយគ្រោងបើកដំណើរការជាផ្លូវការនៅត្រីមាសចុងក្រោយ ឆ្នាំ២០២០។ នេះបើយោងតាមរដ្ឋបាលខេត្តព្រះសីហនុ។

ពិធីសូត្រមន្តប្រោះព្រំ ការបញ្ចប់ការងារពង្រីក និងជួសជុលត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៣ តុលា នេះ ក្រោមអធិបតីភាព ឯកឧត្ដម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការអាកាសចរណ៍សុីវិល និង ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ។

ផ្លូវរត់យន្តហោះ(Runway)នេះ ត្រូវបានពង្រីក និងជួសជុលក្រោមការវិនិយោគទឹកប្រាក់ ៥៨ លានដុល្លារអាមេរិក ដែលពង្រីកពីប្រវែង ២ ៥០០ ម៉ែត្រ ទៅ ៣ ៣០០ ម៉ែត្រ ដើម្បីអនុញ្ញាតឲ្យយន្តហោះខ្នាតធំចុះចត និងហោះចេញបានងាយស្រួលជាងមុន ពោលគឺដើម្បីឆ្លើយតបទៅនឹងកំណើនអ្នកដំណើរ។ (អានបន្ថែម)

ការពង្រីកផ្លូវរត់នេះ ធ្វើឱ្យអាកាសយាន្តដ្ឋាននេះ មានសមាសភាពអាចទទួលការចុះចតយន្តហោះធំៗ (កូដ E) ដូចជាយន្តហោះ B-777-300ER រឺយន្តហោះ A-350- 1000 ដែលធ្វើប្រតិបត្តិការហោះហើរត្រង់រយៈចម្ងាយឆ្ងាយទៅមកពីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។

បើយោងតាមទិន្នន័យរបស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា នៅចន្លោះឆ្នាំ ២០១៥ និង ២០១៩ អ្នកដំណើរបានកើនឡើងពី ៩៤ ០០០នាក់ ដល់ជាង ១,៦ លាននាក់ ហើយអាកាសយានដ្ឋានខេត្តព្រះសីហនុមានកំណើនក្នុងតួលេខ ៣ខ្ទង់ ស្ទើរតែរៀងរាល់ឆ្នាំ។

នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍កម្ពុជាលោក Alain BRUN ថ្លែងថា៖ «ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុឱ្យមាននិរន្តភាព អាកាសយានដ្ឋានគឺជារឿងមួយដែលចាំបាច់។ ដូច្នេះ ការពង្រីកផ្លូវរត់ គឺជាឱកាសធ្វើឱ្យអាកាសយានដ្ឋានខេត្តព្រះសីហនុអាចទទួលយន្តហោះធំៗ និងហោះហើរពីឆ្ងាយជាមុន ដូចជាអ៊ឺរ៉ុបជាដើម»។

ជាមួយគ្នានេះផងដែរ Cambodia Airports ក៏ធ្លាប់បានបង្ហាញប្លង់មេ នៃការអភិវឌ្ឍអាកាសយានដ្ឋានព្រះសីហនុ រយៈពេលម្ភៃឆ្នាំទៅមុខ រហូតដល់ឆ្នាំ ២០៤០ ដើម្បីពង្រីងសមត្ថភាព អាកាសយានដ្ឋានអន្តរជាតិនេះផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]