កូរ៉េផ្ដល់ជំនួយឥតសំណងជាង ៨០ លានដុល្លារមកអភិវឌ្ឍគម្រោងធំៗ ១២ គម្រោង

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំនៅកម្ពុជា (KOICA) សម្រេចផ្ដល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៨០ លានដុល្លារ ឱ្យកម្ពុជាយកមកអភិវឌ្ឍគម្រោងអទិភាពចំនួន ១២ គម្រោង។

នេះបើយោងតាមជំនួបពិភាក្សារវាង ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោក នោ ហ្យង់ជូន (RHO Hyunjun) ប្រធានតំណាង KOICA កាលពីថ្ងៃទី ២១ តុលានេះ។

លោក នោ ហ្យង់ជូន (RHO Hyunjun) បានឱ្យដឹងថាជំនួយ ៨០ លានដុល្លារនេះគឺសម្រាប់អនុវត្តក្នុងឆ្នាំ ២០២១ និង ២០២២ ដែល KOICA បាន និងកំពុងជួយអនុវត្តគម្រោងទាំងនោះជាបន្តបន្ទាប់។

បន្ថែមពីនេះ KOICA នឹងបន្តផ្ដល់ជំនួយដល់កម្ពុជាថែមទៀត ដើម្បីទប់ស្កាត់នឹងជំងឺកូវីដ ១៩ និង ក៏ដូចជាចូលរួមស្ដាសេដ្ឋកិច្ចកម្ពុជាផងដែរ។

គួរបញ្ជាក់ផងដែរថា បើយោងតាមទិន្នន័យពីអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ចាប់ពីឆ្នាំ ២០១៩ ដល់២០២០ ជំនួយកូរ៉េក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធកើនឡើងពី ៣៥០ ទៅ ៧០០ លានដុល្លារអាមេរិក ដែលបានរួមចំណែកតភ្ជាប់ស្ពានថ្នល់ពីខេត្តមួយ ទៅខេត្តមួយ ដូចជាផ្លូវជាតិលេខ២២ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៤៨ ជាដើម។

ដោយឡែកបើរាប់លើគម្រោងអភិវឌ្ឍជារួម គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៩ កូរ៉េខាងត្បូងបានផ្តល់ហិរញ្ញប្បទានដល់កម្ពុជាប្រមាណដល់ទៅ ៨៨៩ លានដុល្លារ សម្រាប់ ២៣ គម្រោង តែកម្ពុជាបានបើកប្រើប្រាស់អស់ត្រឹមប្រមាណ ៤៤២ លានដុល្លារប៉ុណ្ណោះ។ ហើយសម្រាប់ឆ្នាំ ២០១៩ ដល់ ២០២៣ កូរ៉េកំពុងត្រៀមផ្តល់នូវទឹកប្រាក់ឥណទានប្រមាណ ៧០០លានដុល្លារ ទៀត។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]