ខេត្តព្រះសីហនុនឹងសង់ផ្លូវថ្មើរជើងក្រោមដី ២ កន្លែង លើផ្លូវជាតិលេខ៤ នៅខែក្រោយ

គម្រោងសាងសង់ផ្លូវ ថ្មើរជើងក្រោមដី ២ កន្លែង ដែលមានទីតាំងនៅត្រង់ចំណុច រោងចក្រកាត់ដេរញ៉ូវស្តារ និងក្បែរវិទ្យាល័យឃ្លាំងលើ លើផ្លូវជាតិលេខ ៤ ក្នុងខេត្តព្រះសីហនុ នឹងចាប់ផ្ដើមសាងសង់ នៅខែវិច្ឆិកាខាងមុខនេះ។

នេះបើយោងតាមប្រសាសន៍របស់ឧត្តមសេនីយ៍ទោ វង្ស សំអាត អគ្គមេបញ្ជាការរងកងវិស្វកម្មតេជោ ហ៊ុន សែនសៀមរាប និងជាអ្នកដឹកនាំគម្រោងនេះ បានប្រាប់វិទ្យុជាតិកម្ពុជាកាលពីថ្ងៃទី ២៣ តុលានេះ។

ផ្លូវថ្មើរជើងក្រោមដីនេះ មានប្រវែង ២៩ ម៉ែត្រ ទទឹង ៧ ម៉ែត្រ និងកម្ពស់ ៣ ម៉ែត្រ ហើយនឹងប្រើប្រាស់រយៈពេល ៣ ខែក្នុងការសាងសង់។

ផ្លូវថ្មើរជើងក្រោមដីទី ១ ត្រង់ចំណុចរោងចក្រកាត់ដេរញ៉ូវស្តារ ធ្វើឡើងក្នុងគោលបំណង កាត់បន្ថយការកកស្ទះចរាចរណ៍ ជាពិសេសត្រង់ចំណុចរោងចក្រកាត់ដេរនេះតែម្ដង ដែលជាកន្លែង កម្មករ កម្មការិនី ធ្វើដំណើរច្រើន នៅម៉ោងចូលចេញធ្វើការ។

ចំណែកឯ ផ្លូវថ្មើរជើងក្រោមដីទី ២ ត្រង់ចំណុច ក្បែរវិទ្យាល័យឃ្លាំងលើ គឺធ្វើឡើងដើម្បីសម្រួលដល់ សិស្សានុសិស្សឆ្លងផ្លូវដោយមានសុវត្ថិភាព និងបញ្ចៀសនូវគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ។

គួរបញ្ជាក់ផងដែរថា ផែនការខ័ណ្ឌចែកពុះទ្រូងផ្លូវជាតិលេខ៤ ចាប់ពីមុខរោងចក្រស្រាបៀអង្គរដល់មុខទីបញ្ជាការកងរាជអាវុធហត្ថ គឺត្រូវពង្រីកទទឹង២៩ម៉ែត្រ និងបណ្តោយ ៦៧០០ម៉ែត្រ ដោយធ្វើការខ័ណ្ឌចែកពុះទ្រូងផ្លូវដោយសួនច្បារ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]