ក្រសួងសេដ្ឋកិច្ច៖ ទុនវិនិយោគសំណង់ ៨ខែ ដំបូងឆ្នាំនៃ ២០២០ ធ្លាក់ចុះ ១៥ ភាគរយ

ទុនវិនិយោគសរុបរបស់គម្រោងសំណង់ដែលរដ្ឋាភិបាលអនុម័ត ក្នុងរយៈពេល ៨ខែ ដំបូងនៃឆ្នាំ ២០២០ មានប្រមាណជាង ៥ពាន់លានដុល្លារ ដែលធ្លាក់ចុះ ១៥,១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។ នេះបើយោងតាមរបាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

របាយការណ៍ដដែលបានឱ្យដឹងថា គម្រោងដែលត្រូវបានអនុញ្ញាតឱ្យសាងសង់ទាំងនេះ មានចំនួនសរុប ៣ ៣៥០ គម្រោង ដែលកើនឡើង ៤៥៥ គម្រោង តែបើគិតជាផ្ទៃក្រឡាវិញមានសរុប ១១,៤ លានម៉ែត្រការ៉េ ដែលធ្លាក់ចុះ ៤,៨ ភាគរយ។

ក្នុងចំណោមគម្រោងទាំងអស់ ភាគច្រើនជាសំណង់ប្រភេទលំនៅដ្ឋាន ដែលមានចំនួនសរុប ២ ៨១៩ គម្រោង (ផ្ទៃក្រឡា ៦៤៤ពាន់ម៉ែត្រការ៉េ) ដែលស្មើនឹង ៨៤ភាគរយ នៃចំនួនគម្រោងសរុប។ តួលេខនេះកើនឡើង ៣៧៥គម្រោង ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។

គួរបញ្ជាក់ផងដែរថា ផ្អែកតាមរបាយការណ៍ខាងលើ តម្រូវការលំនៅដ្ឋាននៅកម្ពុជា នៅតែបន្តកើនឡើង បើទោះបីការរីករាលដាលជំងឺកូវីដ១៩ ដែលបានធ្វើឱ្យមូលដ្ឋានសេដ្ឋកិច្ចផ្សេងទៀតថយចុះក៏ដោយ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]