វីឡាលើអាកាសដំបូងបង្អស់នឹងមានវត្តមាននៅតាមដងទន្លេមេគង្គក្បែរកោះពេជ្រ ឆាប់ៗនេះ

គម្រោង MORGAN ENMAISON GOLDEN SKY ដែលជាគម្រោងវីឡាលើអាកាសលំដាប់ថ្នាក់ពិភពលោកដំបូងគេបង្អស់នៅតំបន់ដងទន្លេមេគង្គ នឹងលេចចេញរូបរាងនាពេលឆាប់ៗនេះ។

គម្រោងនេះ មានទីតាំងស្ថិតនៅជាន់ខាងលើ នៃអាគារទី១ នៃក្រុមហ៊ុន MORGAN ENMAISON ដែលមានកំពស់រហូតដល់ ២១៨ ម៉ែត្រ និងមានត្រឹមតែ ៧០ យូណីតប៉ុណ្ណោះ ពោលគឺសម្រាប់បុគ្គលដែលចង់បានគុណភាពជីវិតលំដាប់ខ្ពស់។

តំបន់អគារ GOLDEN SKY នេះ ជាវីឡា ២ជាន់ដ៏ប្រណីត មានទំហំប្រហែល ៣០០-៧៥០ ម៉ែត្រការ៉េ មានបន្ទប់គេង៣ ទៅ៧ បន្ទប់ ជាពិសេសមានទេសភាពព័ទ្ធជុំវិញដោយទន្លេមេគង្គ៣៦០ ដឺក្រេវីឡា ដោយសមស្របនឹងតម្រូវការរស់នៅ របស់អ្នកទិញផ្ទះលំដាប់ថ្នាក់ខ្ពស់ ។

គម្រោងនេះ ជាប្រភេទលំនៅដ្ឋានឆ្លាតវៃ ដែលរួមបញ្ចូលទៅដោយបច្ចេកវិជ្ជាទំនើប និងមានចំណតឧទ្ធម្ភាគចក្រ កំពង់ផែ អាងហែលទឹកលើអាកាស SKY BAR ក្លឹប បន្ទប់ទទួលភ្ញៀវមានច្រកចូលដ៏ប្រណិត ជណ្តើរយន្តឯកជន ទៅកាន់បន្ទប់ដោយ ផ្ទាល់ និងសេវាកម្មបំរើ ២៤ ម៉ោងផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]