កម្ពុជាគ្រោងសាងសង់រោងចក្រអគ្គិសនីដើរដោយឧស្ម័នជាច្រើនកន្លែង

រដ្ឋាភិបាលកម្ពុជាគ្រោងនឹងសាងសង់រោងចក្រអគ្គិសនីដើរដោយឧស្ម័នជាច្រើនកន្លែងទៀត ដើម្បីឆ្លើយតបទៅនឹងផែនការ បង្កើនល្បាយការផ្គត់ផ្គង់ថាមពលនាពេលអនាគតនៅក្នុងប្រទេស។

យោងតាមផែនការថាមពលដែលទើបតែធ្វើបច្ចុប្បន្នភាពថ្មីៗនេះ កម្ពុជាគ្រោងប្រើឧស្ម័នធម្មជាតិ (Natural Gas) សម្រាប់ការផលិតថាមពលអគ្គិសនីក្នុងចំណែកមួយដ៏ធំដែលមានអានុភាពសរុបដល់ទៅ ៣៦០០ មេហ្គាវ៉ាត ត្រឹមឆ្នាំ២០៣០។

តាមរយៈផែនការថាមពលនេះ រោងចក្រថាមពលដើរដោយ ឧស្ម័នធម្មជាតិ នឹងត្រូវបានបង្កើងឡើង។ ខណៈបច្ចុប្បន្នកម្ពុជាមិនទាន់មានរោងចក្រប្រភេទនេះក្ដី មានក្រុមហ៊ុនវិនិយោគមួយចំនួន បង្ហាញចំណាប់អារម្មណ៍ចង់វិនិយោគបង្កើតរោងចក្របែបនេះ។

ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល មានប្រសាសន៍កាលពីថ្ងៃទី១៧ ខែវិច្ឆិកា កន្លងមកនេះថា៖ «ថ្មីៗនេះ ប្រទេសកម្ពុជា បានធ្វើបច្ចុប្បន្នភាពផែនការថាមពលរបស់ខ្លួនសម្រាប់ឆ្នាំ២០២០ ដល់ឆ្នាំ២០៣០ ដែលក្នុងនោះ យើងបានគ្រោងប្រើឧស្ម័នធម្មជាតិ (Natural Gas) សម្រាប់ការផលិតថាមពលអគ្គិសនីក្នុងចំណែកមួយដ៏ធំដែលមានអនុភាពសរុប ៣ ៦០០ មេហ្គាវ៉ាត ចាប់ផ្តើមពីឆ្នាំ ២០២៧ ដល់ ២០៣០»។

ឯកឧត្តមរដ្ឋមន្រ្តីបន្តថា៖ «សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ត្រូវបានរំពឹងថា នឹងងើបឡើងវិញនៅឆ្នាំ២០២១ បន្ទាប់ពីថយចុះនៃការរីករាលដាលជាសកលនៃជម្ងឺកូវីដ១៩។ ដូច្នេះ តម្រូវការថាមពលរបស់ប្រទេសកម្ពុជារំពឹងថានឹងមានសន្ទុះឡើងវិញ ក្នុងនេះឧស្ម័នធម្មជាតិ នឹងដើរតួនាទីយ៉ាងសំខាន់ សម្រាប់ល្បាយប្រភពថាមពលនៅកម្ពុជា ពិសេសក្នុងវិស័យឧស្សាហកម្ម ដឹកជញ្ជូន ពាណិជ្ជកម្ម និងលំនៅដ្ឋាន»។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]