រដ្ឋត្រូវការថវិកា ៩១ លានដុល្លារ ដើម្បីជួសជុលហេដ្ឋារចនាសម្ព័ន្ធខូចខាតដោយសារទឹកជំនន់

រដ្ឋាភិបាលកម្ពុជាបានប៉ាន់ប្រមាណថា នឹងត្រូវការថវិកាប្រមាណ ៩១ លានដុល្លារអាមេរិក ដើម្បីជួសជុលហេដ្ឋារចនាសម្ព័ន្ធជាង ៣ពាន់គីឡូម៉ែត្រ ដែលខូចខាតដោយទឹកជំនន់។ ប៉ុន្តែមកទល់បច្ចុប្បន្នក្រសួងសេដ្ឋកិច្ចអនុម័តត្រឹម ១៥ លានដុល្លារប៉ុណ្ណោះ សម្រាប់ខេត្តអាទិភាពចំនួន៣។

នេះបើតាមការឱ្យដឹងពី ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងសន្និសីទសារព័ត៌មានស្ដីពី «យុទ្ធសាស្រ្តកែលម្អការខូចខាត ដែលរងផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់ ក្នុងវិស័យអភិវឌ្ឍន៍ជនបទ» កាលពីថ្ងៃទី ២៤ វិច្ឆិកា នេះ។

ឯកឧត្តមបានមានប្រសាសន៍ថា៖ «ជាការប៉ានស្មានយើងត្រូវការថវិកាប្រមាណ ៩១ លានសហរដ្ឋអាមេរិក ដើម្បីយកមកធ្វើការស្ដារឡើងវិញ គឺយកមកដោះស្រាយបញ្ហាផ្លូវខូចខាត ដែលមានប្រវែងទៅដល់ ៣ ១៥៤  គីឡូម៉ែត្រ។ យើងអត់ទាន់បានកំណត់ថា យើងត្រូវការយកពីនេះពីនោះអីទេ។»

ឯកឧត្តមបន្តថា៖ «មកដល់ពេលនេះ ម៉ោងនេះ ក្រសួងសេដ្ឋកិច្ច បានសម្រេចផ្ដល់ថវិកាប្រមាណជាង ១៥ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីយកមកដោះស្រាយបញ្ហានេះ។ ក្នុងចំណោម ២៥ រាជធានីខេត្តយើងត្រូវការលុយ ៩១ លានដុល្លារ»។

«ដំបូងយើងរើសយកខេត្តអាទិភាព ៩ ខេត្ត ក្រោយមកចុះមកនៅត្រឹម ៣ ខេត្តសិន។ បន្ទាយមានជ័យយើងត្រូវការ ៤,៦ លានដុល្លារ ពោធិ៍សាត់ ៤,៦ លានដុល្លារដូចគ្នា និងខេត្តបាត់ដំបង យើងប្រហែលត្រូវការថវិកា ៣,៣ លានដុល្លារ។»

យ៉ាងណាមិញរដ្ឋាភិបាល នឹងត្រៀមដោះស្រាយបញ្ហា និងជួសជុលហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តអាទិភាពទាំងបីនេះ ឱ្យបានមុនរដូវវស្សាឆ្នាំក្រោយផងដែរ។

គួរបញ្ជាក់ផងដែរថា សម្រាប់ការងារជួសជុលផ្លូវ ដែលខូចខាតនាពេលបច្ចុប្បន្ន រដ្ឋបានប្រើប្រាស់ថវិកានៅក្នុងផែនការឆ្នាំ ២០២០ ដើម្បីធ្វើការដោះស្រាយបញ្ហាបន្ទាន់ដូចជាបញ្ហាទឹកជំនន់ក្នុងឆ្នាំនេះផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]