រដ្ឋអនុញ្ញាតឱ្យក្រុមហ៊ុន Royal Group បង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកោះកុង

រដ្ឋបាលខេត្តកោះកុង បានឯកភាពលើគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តកោះកុង ដែលស្នើដោយក្រុមហ៊ុន Royal Group Co., Ltd ។ នេះបើយោងតាមកិច្ចប្រជុំស្ដីពីការសិក្សាលម្អិតនៃទីតាំងគម្រោង កាលពីថ្ងៃទី ២៣ វិច្ឆិកា កន្លងមកនេះ។

គម្រោងនេះនឹងលាតសន្ធឹងលើផ្ទៃដី ១ម៉ឺនហិកតា ក្នុងឃុំតានូន និងឃុំថ្មស នៃស្រុកបូទុមសាគរ ខេត្តកោះកុង ដោយឡែកចំពោះទីជាក់លាក់ក្រុមការងារនឹងចុះទៅពិនិត្យទីតាំងទាំងអស់ក្នុងឧទ្យានជាតិបូទុមសាគរសិន មុននឹងសម្រេច។

ទោះជាគាំទ្រលើគម្រោងនេះក្ដី រដ្ឋបាលខេត្ត ក៏បានស្នើឱ្យក្រុមការងារបញ្ចៀសផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងជីវចម្រុះក្នុងតំបន់ឱ្យនៅកម្រិតទាបបំផុត។

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា បច្ចុប្បន្នខាងក្រសួងបរិស្ថានកំពុងសិក្សាលើទីតាំងភូមិសាស្ត្រឱ្យបានច្បាស់លាស់ និងធ្វើយ៉ាងណាឱ្យមានផលប៉ះពាល់តិចបំផុតលើបរិស្ថាន។

គួរបញ្ជាក់ផងដែរថា តំបន់សេដ្ឋកិច្ចពិសេសដើរតួរយ៉ាងសំខាន់ក្នុងការជួយជំរុញសេដ្ឋកិច្ចកម្ពុជា។ យោងតាមរបាយការណ៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តម្លៃនៃការនាំចេញពីតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាមានដល់ជាង ២,៦ ពាន់លានដុល្លារ កាលពីឆ្នាំមុន ពោលគឺកើនឡើង ២៧% បើធៀបនឹង ២០១៨។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]