រដ្ឋលុបចោលកម្មវិធីសម្ពោធស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ដោយសារព្រឹត្តិការណ៍«សហគមន៍២៨វិច្ឆិកា»

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចលុបចោលកម្មវិធីសម្ពោធស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ដែលគ្រោងនឹងធ្វើនៅថ្ងៃទី០៧ ខែធ្នូ ខាងមុខ ដោយសារព្រឹត្តិការណ៍«សហគមន៍២៨វិច្ឆិកា»។

នេះបើតាមប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានសាងសង់ និងកែលំអផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប កាលពីព្រឹកថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា នេះ។

សម្ដេចបានឱ្យដឹងថា៖ «ខ្ញុំបានស្នើឱ្យឯកឧត្តម ស៊ុន ចាន់ថុលលុបចោលកម្មវិធីសម្ពោធស្ពានស្ទឹងត្រង់ក្រូចឆ្មានៅកំពង់ចាមនៅថ្ងៃទី ៧ ធ្នូនេះ ព្រោះខ្ញុំត្រូវធ្វើដំណើរតាមឧទ្ធម្ភាគចក្រ អញ្ចឹងខ្ញុំអត់អាចធ្វើដំណើរទៅបានទេ។»

សម្ដេចបានបន្ថែមថា៖ «វាមិនមែនជាការចាំបាច់ពេកទេ គ្រាន់តែជានិមិត្តរូបនៃការតភ្ជាប់ស្ពាន អញ្ចឹងឱ្យគេធ្វើសិនទៅ …អត់មានបញ្ហាទេ»។

មានទីតាំងនៅក្នុងឃុំត្រពាំងកក់ ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ស្ពានស្ទឹងត្រង់ក្រូចឆ្មា មានបណ្តោយប្រវែង ១ ១៣១ ម៉ែត្រ ទទឹងប្រវែង ១៣.៥០ ម៉ែត្រ និងចំណាយថវិកាជិត ៥៧លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

គម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅនេះ ដោយក្រោយសាងសង់រួច ស្ពាននេះនឹងជួយជំរុញការអភិវឌ្ឍន៏ និងកំណើនសេដ្ឋកិច្ច នៅក្នុងខេត្តកំពង់ចាម ក៏ដូចជាជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល ឬទំនិញផ្សេងៗ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]