ក្រុមហ៊ុនសិង្ហបូរីសម្រេចចិត្តលក់គម្រោងសណ្ឋាគារនៅខេត្តព្រះសីហនុរបស់ខ្លួនសារជាថ្មីម្ដងទៀត

ក្រោយផ្ដាច់កិច្ចសន្យាទិញលក់ការពីឆ្នាំ២០១៨ ដោយសារបញ្ហាហិរញ្ញវត្ថុរបស់អ្នកទិញ ក្រុមហ៊ុនអចលនទ្រព្យសិង្ហបូរី Hong Lai Huat Group (HLH Group) បានសម្រេចលក់សណ្ឋាគារ D’Seaview នៅខេត្តព្រះសីហនុសារជាថ្មីម្ដងទៀត កាលពីថ្ងៃទី ២៧ ខែឧសភា កន្លងមកនេះ។

បើយោងតាមសារព័ត៌មាន The Edge Singapore នៅក្នុងកិច្ចព្រមព្រៀងទិញលក់ថ្មីនេះ អ្នកទិញបានបង់លុយចំនួន ៤,២ លានដុល្លារអាមេរិច ដែលចាត់ទុកថាជាថ្លៃកក់ ហើយនឹងបន្តបង់តាមដំណាក់កាលដែលមានចែងក្នុ្ងងកិច្ចសន្យា។

ក្រៅពីការបង់ប្រាក់ឱ្យគ្រប់តាមតម្លៃ អ្នកទិញក៏ត្រូវតែទទួលខុសត្រូវ លើការបង់ពន្ធប្រថាប់ត្រាក្នុងការផ្ទេរកម្មសិទ្ធអចលនទ្រព្យ ក៏ដូចជាពន្ធផ្សេងៗ ផងដែរ។

យ៉ាងណាមិញ ប្រភពខាងលើមិនបានបញ្ជាក់ពីឈ្មោះរបស់អ្នកទិញនោះទេ។

បញ្ជាក់ផងដែរថា ក្រុមហ៊ុន HLH Group បានប្រកាសលក់សណ្ឋាគារក្នុងគម្រោង D’Seaview ជាលើកដំបូងក្នុងតម្លៃ ១៥,៧ លានដុល្លារអាមេរិក កាលពីខែមីនា ឆ្នាំ២០១៨ ។ ក្រោយមក ក្នុងខែធ្នូ ឆ្នាំដដែល ក្រុមហ៊ុនសម្រេចបញ្ឈប់កិច្ចព្រមព្រៀងទិញលក់ ដោយបញ្ជាក់ថាភាគីអ្នកទិញមិនបានគោរពទៅតាមកិច្ចសន្យា។ (អានបន្ថែម និងបន្ថែម)

មានទីតាំងប្រមាណមួយគីឡូម៉ែត្រពីឆ្នេរសុខា និងមានសរុបចំនួន ៩៨បន្ទប់ សណ្ឋាគានេះគឺជាផ្នែកមួយនៃគម្រោង D’Seaview ដែលជាគម្រោងប្រភេទ Freehold ជាលើកដំបូងរបស់ក្រុមហ៊ុន HLH Group នៅកម្ពុជា។

គម្រោងមានជាប្រភេទលំនៅឋានចំនួន ៧៣៧ យូនិត និងប្រភេទអគារពាណិជ្ជកម្មចំនួន ៦៧យូនិតដែលមានផ្ទៃក្រឡា Freehold សរុប ២២.០៦៤ ម៉ែត្រការ៉េ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

សម្តេចរំពឹងភាពរឹងមាំនៃថវិការជាតិ នឹងជួយកាត់បន្ថយកម្ចីពីបរទេសមកអភិវឌ្ឃប្រទេស ពិសេស…

ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រមូលចំណូលក្នុងស្រុកបានកើន […]

រដ្ឋនឹងផ្តល់កម្ចី ៩៩លានដុល្លារ ដល់អគ្គិសនីកម្ពុជាដើម្បីរក្សាតម្លៃភ្លើងកុំឱ្យឡើងថ្លៃ

ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់កម្ចីដល់អគ្គិសនី […]

ADB ផ្តល់កម្ចីជិត ៦៣លានដុល្លារ ដល់កម្ពុជាកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត៩

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កញ្ចប់ថវិការចំ […]

៩ខែ-២០២២ រដ្ឋប្រើកម្ចីអស់ ១ពាន់លានដុល្លារ ក្នុងនោះ ៥៤%សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ

គិតត្រឹមត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២២ ក្នុងក្របខណ្ […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]