រដ្ឋបាលខេត្តកំពតកំពុងកំណត់ទីតាំងសម្រាប់សាងសង់អគាររដ្ឋបាលក្រុងបូកគោថ្មី

រដ្ឋបាលខេត្តកំពត និងភាគីពាក់ព័ន្ធ បាននឹងកំពុងចុះត្រួតពិនិត្យសិក្សាទីតាំងសម្រាប់សាងសង់អគាររដ្ឋបាលទីក្រុងបូកគោថ្មី ដោយការដ្ឋានគ្រោងចាប់ផ្ដើមក្នុងពេលឆាប់ៗខាងមុខ ក្រោយទីតាំងត្រូវបានកំណត់រួចជាស្រេច។

នេះបើតាមដំណើរចុះពិនិត្យទីតាំងផ្ទាល់របស់ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត កាលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១។

ចំណុចដែលរដ្ឋបាលខេត្តកំពុងពិចារណាគឺ នៅទីតាំងស្នាក់ការចាស់របស់មន្ទីរបរិស្ថានខេត្តកំពត ជាប់នឹងផ្លូវនៅជិតប៉ុស្តិ៍ត្រួតពិនិត្យឡើងទៅរមណីយដ្ឋានឋានសួគ៌បូកគោ។

បើយោងតាម ឯកឧត្តម ជាវ តាយ រដ្ឋបាលខេត្តកំពុងត្រៀមដាក់សំណើទៅក្រុមហ៊ុន Sokha Hotel ដើម្បីជ្រើសរើសទំហំ និងទីតាំងឱ្យបានជាក់លាក់។

ឯកឧត្តមបន្តថា ក្រៅពីការសាងសង់អគាររដ្ឋបាល ក្រុមការងារក៏គ្រោងនឹងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗផងដែរ ដើម្បីបង្កភាពងាយស្រួលសល់ពលរដ្ឋបាន និងពង្រីកសក្ដានុពលក្នុងតំបន់នោះ ។

ដូច្នេះ ឯកឧត្តម ក៏បានស្នើក្រុមហ៊ុន Sokha Hotel ឱ្យសហការជាយមួយមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីចុះវាស់វែង គោលបំណងជំរុញដំណើរការឱ្យបានលឿនជាងមុន។

ជាការឆ្លើយតប អគ្គនាយកក្រុមហ៊ុន Sokha Hotel Group ឧកញ៉ា សុខ គង់ បានគាំទ្រលើការជ្រើសទីតាំងនេះ ដោយនឹងជួយជំរុញរាល់ការងារឱ្យទៅមុខដោយរលូន។

គួរបញ្ជាក់ផងដែរថា ទីក្រុងបូកគោត្រូវបង្កើតជាផ្លូវការកាលពីខែមីនា កន្លងទៅនេះ ដោយកាត់យកឃុំ ៣ ពីស្រុកទឹកឈូ។ ការបង្កើតទីក្រុងនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីអភិវឌ្ឍតំបន់នេះ ឱ្យទៅជាក្រុងវៃឆ្លាត ទេសចរណ៍ ប្រវត្តិសាស្រ្ត និងធម្មជាតិ ដ៏ពិសិដ្ឋគ្មានពីរនៃព្រះរាជាណាចក្រកម្ពុជា។ (អាមបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]