មហាសេដ្ឋីចិនចង់បោះទុនរាប់រយលានដុល្លារសហការលើគម្រោងធំៗ ៤ របស់ឧកញ៉ា ពុង ឃាវសែ

មហាសេដ្ឋីពីប្រទេសចិន កាលពីថ្មីៗនេះ ត្រៀមបោះទុនរាប់រយលានដុល្លារ ចង់សហការជាមួយ Canadia Group និង OCIC របស់អ្នកឧកញ្ញា ពុង ឃាវសែ លើគម្រោងធំៗ ចំនួន៤ រួមមាន គម្រោងព្រលានយន្តហោះភ្នំពេញថ្មី គម្រោងកោះនរា គម្រោងបឹង ៥០០ និងគម្រោងសួនឧស្សាហកម្ម ផ្លូវជាតិលេខ ៥១ នៅខេត្តកំពង់ស្ពឺ។

ផែនការចង់សហការនេះធ្វើឡើងដោយមានក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុក LSCG ជាអ្នកជួយសម្របសម្រួល និងជាតំណាងចរចារ ខណៈក្រុមហ៊ុន LSCG មួយនេះ ក៏បាន និងកំពុងធ្វើការរួមគ្នាជាមួយ OCIC លើគម្រោងជាច្រើនមកហើយដែរ។

អគ្គនាយកក្រុមហ៊ុន LSCG លោក លី សុខឆាយ ដែលជាតំណាងចរចារ បានឱ្យដឹងកាលពីព្រឹកថ្ងៃទី ២៣ សីហា នេះថា៖ «ក្រុមហ៊ុនដ៏ធំមួយរបស់មហាសេដ្ឋីពីក្រុងប៉េកាំង បានជួបពិភាក្សាជាមួយនឹងអ្នកឧកញ្ញា ពុង ឃាវសែ ចរចារលើរឿងនេះពីរលើក រួចមកហើយ កាលពីថ្ងៃទី ៤ ខែមេសា និងថ្ងៃទី ១៥ ខែសីហា កន្លងមកនេះ»។

បើតាមលោក លី សុខឆាយ ការចរចារទទួលបានលទ្ធផលវិជ្ជមាន ខណៈក្រុមហ៊ុនចិនដ៏ធំមួយនេះ ដែលលោកសូមមិនបញ្ចេញឈ្មោះ បច្ចុប្បន្នកំពុងសិក្សាលើ masterplan [ប្លង់មេ] របស់គម្រោងធំៗខាងលើ ដើម្បីរកឱកាសជួយលើគម្រោងទាំងផ្នែកធនធានមនុស្ស ទឹកប្រាក់ ក៏ដូចជាទំនាក់ទំនង។

គួរបញ្ជាក់ផងដែរ ក្រុមហ៊ុន LSCG កន្លងមកបានដេញថ្លៃឈ្នះដើម្បីធ្វើការងារមួយចំនួនក្នុងគម្រោងរបស់ OCIC ដូចជាគម្រោងព្រលានយន្តហោះភ្នំពេញថ្មី គម្រោងបឹង៥០០ និងគម្រោងផ្សេងៗទៀត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]