ហ្គ្រេន ហ្វឺរតេ ភ្នំពេញ សេវាកម្មអាផាតមិន ដ៏ប្រណិតដំបូងគេបង្អស់របស់ ជីប ម៉ុង លែន

អត្ថបទផ្សព្វផ្សាយ

ហ្គ្រេន ហ្វឺរតេ ភ្នំពេញ ជាសេវាកម្មអាផាតមិនដ៏ធំស្កឹមស្កៃ មានកម្ពស់១៣ជាន់ ស្ថិតនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ និងជាសេវាកម្មអាផាតមិនដំបូងគេបង្អស់របស់ក្រុមហ៊ុន ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍វិស័យអចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា។

ហ្គ្រេន ហ្វឺរតេ ភ្នំពេញ ត្រូវបានសាងសង់ឡើងដោយផ្តល់នូវផាសុខភាព និងផ្តល់ជូននូវបទពិសោធន៍នៃការរស់នៅដ៏ទំនើបដល់អតិថិជន មានទីតាំងស្ថិតនៅផ្លូវលេខ៣៣១ កែងផ្លូវ៥៧០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ហ្គ្រេន ហ្វឺរតេ ភ្នំពេញ មានបន្ទប់ស្នាក់នៅចំនួន៥៦បន្ទប់ ដែលក្នុងនោះមានទាំងប្រភេទបន្ទប់គេង១ បន្ទប់គេង២ និងបន្ទប់គេង៣។ គ្រប់បន្ទប់ទាំងអស់ត្រូវបានបំពាក់ទៅដោយសម្ភារៈប្រើប្រាស់ និងគ្រឿងសង្ហារិមទំនើប ព្រមទាំងភ្ជាប់ជាមួយនឹងរានហាលឯកជនសម្រាប់គយគន់ទេសភាពនិងស្រូបយកខ្យល់អាកាសបរិសុទ្ធទៀតផង។ បន្ថែមពីនេះ អាផាតមិនក៏មានសេវាកម្មរៀបចំសម្អាតបន្ទប់ និងផ្ដល់ជូនអាហារពេលព្រឹកសម្រាប់ភ្ញៀវដែលស្នាក់នៅផងដែរ។

ក្រៅពីបន្ទប់ស្នាក់នៅ អតិថិជនទាំងអស់ក៏អាចរីករាយជាមួយនឹងសេវាកម្មបន្ថែមជាច្រើនទៀតនៅក្នុងអគារតែមួយដែលមានដូចជា កន្លែងទទួលភ្ញៀវ មីនីម៉ាត ហាងកាហ្វេ កន្លែងហាត់ប្រាណ អាងហែលទឹក រោងភាពយន្ត ចំណតយានយន្តដ៏ធំទូលាយ និងជាន់ខាងលើបង្អស់រៀបចំជាមួយនឹងធម្មជាតិបៃតងសម្រាប់អង្គុយលំហែ ជាដើម។

ជាងនេះទៅទៀត ហ្គ្រេន ហ្វឺរតេ ភ្នំពេញ ក៏មានបំពាក់នូវសេវាអ៊ីនធឺណិត Wi-Fi ដោយឥតគិតថ្លៃ ព្រមទាំងមានកាមេរ៉ាសុវត្ថិភាព និងសន្តិសុខយាមជាប់២៤ម៉ោងទៀតផង ដែលនាំមកនូវការរស់នៅប្រកបដោយផាសុកភាព។

អតិថិជនទាំងអស់អាចធ្វើការកក់បន្ទប់ស្នាក់នៅរបស់ ហ្គ្រេន ហ្វឺរតេ ភ្នំពេញ បានយ៉ាងងាយស្រួលតាមរយៈអនឡាញតាមរយៈទូរសព្ទលេខ 023 923 999។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]