រូងក្រោមដីចំនួន ៧៥ កន្លែងនៃផ្លូវរថភ្លើងភ្ជាប់ពីឡាវ – ចិន បញ្ចប់ការសាងសង់ហើយ

គម្រោងផ្លូវរូងក្រោមដីដ៏ធំសម្បើមចំនួន ៧៥ កន្លែងនៃខ្សែផ្លូវរថភ្លើងតភ្ជាប់ពីឡាវ ទៅ ចិន ប្រវែងប្រមាណ ៤១៤ គ.ម បានបញ្ចប់ការដ្ឋានសាងសង់ហើយ។ នេះបើយោងតាម ក្រុមហ៊ុនអភិវឌ្ឍន៍ Laos-China Railway Company (LCRC) កាលពីពេលថ្មីៗនេះ។

គម្រោងផ្លូវរថភ្លើងតភ្ជាប់ពីឡាវ ទៅ ចិននេះ គឺជាគម្រោងក៏ធំសម្បើមមួយ ដែលតម្រូវឱ្យមានការសាងសង់ផ្លូវរូងក្រោមដីចំនួន ៧៥ ខ្សែ ឆ្លងកាត់តំបន់ភ្នំ និងព្រៃឈើទាំងក្នុងប្រទេសឡាវ និងចិន។

កំពុងសាងសង់ឡើងក្រោមទុនវិនិយោគជាង ៦ ពាន់លានដុល្លារអាមេរិក ជាងពាក់កណ្តាលនៃផ្លូវរថភ្លើងនេះ ត្រូវសាងសង់ជាផ្លូវក្រោមដី ឬសង់ជាផ្លូវអាកាស ពោលគឺ មានផ្លូវក្រោមដីប្រវែង ១៩៨ គីឡូម៉ែត្រ និងស្ពានផុតពីដីប្រវែង ៦២ គីឡូម៉ែត្រ។

មកទល់បច្ចុប្បន្ន ការងារដែលនៅសេសសល់ រួមមានការបង្ហើយផ្លូវរត់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដូចជាស្ថានីយរថភ្លើងជាដើម។

គម្រោងនេះចាប់ផ្ដើមសាងសង់តាំងពីខែធ្នូឆ្នាំ ២០១៦ មកម្លេះ ហើយគ្រោងនឹងបញ្ចប់ ហើយបើកដំណើរនៅខែធ្នូឆ្នាំ ២០២១ ខាងមុខនេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]