ខ្សែបញ្ចូនថាមពល ២៣០kw ភ្ជាប់ពីរោងចក្រដុតធ្យូងថ្មឧត្តមានជ័យមកសៀមរាប នឹងដាក់ដំណើរការឆាប់ៗ

ខ្សែបញ្ចូនថាមពលអានុភាព ២៣០ គីឡូវ៉ុល តភ្ជាប់ពីរោងចក្រអគ្គីសនីធ្យូងថ្មនៅខេត្តឧត្តរមានជ័យ មកកាន់សៀមរាបគ្រោងនឹងដាក់ដំណើរការឆាប់ៗនេះ។

យោងតាមរដ្ឋបាលខេត្តសៀមរាប កាលពីថ្មីៗនេះ ក្រុមហ៊ុន Pestech (Cambodia) PLC, កំពុងដំណើរការសាងសង់គ្រឹះបង្គោលនៃខ្សែបញ្ជូនអគ្គិសនីនេះ ក៏ដូចជាកាប់សម្អាតដើមឈើតាមបណ្តោយគន្លងខ្សែបញ្ជូនផងដែរ។

អគ្គិសនីតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល នេះ មានប្រវែងសរុប ១៣៥ គីឡូម៉ែត្រ និងទទឹង៣០ ម៉ែត្រ ដែលតភ្ជាប់ពីរោងចក្រអគ្គិសនីដុតធ្យូងថ្មនៅខេត្តឧត្តរមានជ័យ មកអនុស្ថានីយអគ្គីសនីសៀមរាបឆ្លងកាត់ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព។

គួរបញ្ជាក់ផងដែរថា គិតត្រឹមខែវិច្ឆិកា រោងចក្រផលិតថាមពលអគ្គិសនីដើរដោយចំហេះធ្យូងថ្ម នៅខេត្តឧត្តរមានជ័យសាងសង់សម្រេចបានជាង ៦០% ហើយ ដោយគ្រោងបញ្ចប់ការសាងសង់រួចរាល់នៅឆ្នាំ ២០២១ ខាងមុខ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]