ការផ្ដល់សញ្ជាតិ ឬសិទ្ធស្នាក់នៅដល់បរទេសដែលវិនិយោគលើអចលនទ្រព្យ អាចជាចលករជំរុញសេដ្ឋកិច្ចដ៏ល្អមួយ

គោលនយោបាយផ្ដល់សញ្ជាតិ ឬ ទិដ្ឋាការស្នាក់នៅរយៈពេលយូរដល់ជនបរទេស តាមរយៈការវិនិយោគលើអចលនទ្រព្យដូចជាខុនដូ ឬអាផាតមិនក្នុងស្រុក ដែលប្រទេសមួយចំនួនជុំវិញពិភពលោកកំពុងអនុវត្ត ចាត់ទុកថាជាគន្លឹះ ឬចលករមួយ ក្នុងការជួយស្ដារទីផ្សារអចលនទ្រព្យ ឬសេដ្ឋកិច្ចទាំងមូលឱ្យងើបពីវិបត្តិកូវីដ។

តួយ៉ាងដូចជា នៅឆ្នាំ ២០២១ ខាងមុខនេះ ប្រទេសថៃនឹងចាប់ផ្ដើមផ្តល់ទិដ្ឋាការស្នាក់នៅដល់ជនបរទេសណាដែលទិញខុនដូ ឬ អាផាតមិន។ ការសម្រេចចិត្តអនុវត្តគោលនយោបាយនេះ គឺដើម្បីស្ដារទីផ្សារអចលនទ្រព្យក្នុងស្រុក ដែលរងសម្ពាធយ៉ាងខ្លាំងពីវិបត្តិកូវីដ ក៏ដូចជាដើម្បីជំរុញការលក់ចេញឱ្យអស់នូវគម្រោងដែលសាងសង់រួច។

លោក Somchai Soongswang ប្រធានគ្រប់គ្រងលើបណ្ណសិទ្ធិពិសេសរបស់ជនបរទេស ឬ Thailand Privilege Card បាននិយាយថា សម្រាប់ជនបរទេសដែលទិញខុនដូ ឬ អាផាតមិនសាងសង់រួច មួយ ឬ ច្រើនយូនីត ក្នុងតម្លៃ ៣៣ម៉ឺនដុល្លារឡើងទៅ នឹងទទួលបានទិដ្ឋាការស្នាក់នៅរយៈពេល ៥ ឆ្នាំ ដោយឥតគិតថ្លៃ ឬក្នុងតម្លៃទាបជាងមុន (ដែលជាទូទៅតម្លៃទិដ្ឋាការមួយដងគឺ ១៦ ០០០ ដុល្លារសម្រាប់រយៈពេល៥ឆ្នាំ)។

ទិដ្ឋាការដែលមានឈ្មោះថា Elite Flexible One នេះ មានអត្ថប្រយោជន៍ផ្សេងៗទៀតដូចជា សេវារហ័សលើការត្រួតពិនិត្យលិខិតឆ្លងដែន ឬ ហៅថាសេវាកម្ម VIPនៅព្រលានយន្តហោះ សេវាកម្មឡានទៅមកព្រលាន ២៤ ដងក្នុងមួយឆ្នាំ និងសេវាកម្មជាច្រើនទៀត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]