តើទីផ្សារអចលនទ្រព្យប្រភេទណាដែលនៅតែជាតម្រូវការខ្លាំងនៅឆ្នាំ ២០២២? ហេតុអ្វី?

អ្នកជំនាញផ្នែកអចលនទ្រព្យនៅកម្ពុជា និងជាប្រធាននៃក្រុមហ៊ុន KW Cambodia លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានព្យាករថា ទីផ្សារបូរីនៅតែមានភាពរឹងមាំក្នុងឆ្នាំ ២០២២ ហើយក៏នៅតែអាចបន្តបានរហូត ៥ ទៅ ១០ឆ្នាំខាងមុខ ប៉ុន្តែគាត់បានសង្កត់ធ្ងន់ថាបូរីដែលនឹងមានសន្ទុះខ្លាំងជាងគេគឺ បូរីតម្លៃក្រោមមធ្យម និងធម្យម។

លោកឧកញ៉ា ក៏បានជំរុញ និង លើកទឹកចិត្តអោយអ្នកអភិវឌ្ឍន៍ដែលមានទុនគ្រប់គ្រាន់ គួរវិយោគលើបុរីប្រភេទនេះ ព្រោះតម្រូវការនៅតែបន្តកើនឡើងជាបន្តបន្ទាប់ ជាជាងវិនិយោគលើប្រភេទអចលនទ្រព្យផ្សេងៗទៀត។

លោកឧកញ៉ា មានប្រសាសន៍ថា៖ «ឆ្នាំ២០២២ បុរីនៅតែរឹងមាំ តែមិនមែនគ្រប់ប្រភេទនោះទេ។ ប្រភេទបុរីដែលមានតម្លៃចន្លោះពី ៥ម៉ឺនដុល្លារ ទៅក្រោម១០ម៉ឺនដុល្លារ ទើបនៅតែមានសន្ទុះ ព្រោះប្រជាជនយើងភាគច្រើនមានចំណូលមធ្យម ឬក្រោមមធ្យម»។

«តម្លៃក្រោម ១០ម៉ឺននេះ គឺអាចទៅរួចសម្រាប់ប្រជាជនភាគច្រើន។ បច្ចុប្បន្ន អថិជនអាចខ្ចីធនាគារបានរហូតដល់ ៧០% ទៅ ៨០% ឯណោះ ហើយក្នុងរយៈពេលវែងទៀត អីចឹងទីផ្សារផ្ទះបុរីតម្លៃក្រោមមធ្យម គឺធំណាស់ ហេតុនេះគួរវិនិយោគបុរីមានតម្លៃក្រោម១០ម៉ឺនដុល្លារ គឺជារឿងល្អបំផុត» លោកបានបន្ដ។

លោកឧកញ៉ា គីម ហ៊ាង បន្ដថា ក្រៅពីកត្តាតម្រូវការដែលធ្វើឱ្យទីផ្សារនេះមានភាពរឹកមាំ កត្តាអ្នកអភិវឌ្ឍក៏ជាចលករមួយដែរ។ លោកបន្តថា អ្នកអភិវឌ្ឍបូរី ភាគច្រើនគឺជាអ្នកមានក្នុងស្រុក ដូច្នេះ ទីផ្សារមិនរំពឹងលើលុយពីក្រៅស្រុកនោះទេ ដូច្នេះទោះកូវីដក្ដីទីផ្សារក៏នៅតែដើរធម្មតា។

គួរបញ្ជាក់ដែរថា គម្រោងអភិវឌ្ឍន៍បុរីលំនៅឋាននៅតែមានកំណើន ដែលមាន ១២គម្រោង បានបើកដំណើរការដោយគិតចាប់ពីខែមេសា ដល់ខែកញ្ញា ឆ្នាំ២០២០។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia បានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។

របាយកាណ៍នេះ ក៏បានបង្ហាញថា តម្លៃទីផ្សារលំនៅឋានបុរីនៅតែបន្តកើនឡើង ក្នុងនោះរួមមាន៖ ទីផ្សារប្រភេទផ្ទះល្វែង (flat) ជាមធ្យមមានតម្លៃ ១០៧ ០០០ដុល្លារ ក្នុងមួយល្វែង កើនឡើង ៣,៤% បើធៀបនឹងត្រីមាសទី១។

ចំណែកឯផ្ទះប្រភេទ Linkhouse មានតម្លៃជាមធ្យម ១៤៣ ០០០ ក្នុងមួយល្វែង (កើនឡើង១២,៥%) ផ្ទះប្រភេទអាជីវកម្ម Shophouse មានតម្លៃជាមធ្យម ២៣៨ ០០០ក្នុងមួយល្វែង (កើនឡើង៥,៤%) និងផ្ទះប្រភេទវីឡាភ្លោះមានតម្លៃជាមធ្យម ២៩៧ ០០០ (កើនឡើង៩,២%)៕

ប្រភព៖ ចុចទីនេះ

- Video Advertisement -