ក្រុមហ៊ុនចិនបង្ហាញផែនការចង់បង្កើតរថយន្តតាក់ស៊ីអគ្គិសនី និងស្ថានីយសាកថ្ម នៅកម្ពុជា

ក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញក្រុមហ៊ុនចិនពិចារណាសិក្សាលើគម្រោងវិនិយោគបង្កើតរថយន្តតាក់ស៊ីដើរដោយថាមពលអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធស្ថានីយសាកថ្ម នៅក្នុងរាជធានីភ្នំពេញ។

នេះជាការលើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចប្រជុំជាមួយនឹង គណៈប្រតិភូសភាពាណិជ្ជកម្មចិនប្រចាំកម្ពុជា ដែលដឹកនាំដោយលោក Zhang Hailong អមដោយតំណាងក្រុមហ៊ុន CACS និងក្រុមហ៊ុន GCC កាលពីថ្ងៃទី២៥ ខែមករា។

ក្រៅពីពិភាក្សាលើផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាក់ស៊ីអគ្គិសនី ក្រសួងក៏ស្នើឱ្យក្រុមហ៊ុនជួយ អប់រំបណ្តុះបណ្តាលបច្ចេកទេសសម្រាប់វិស័យនេះបន្ថែមនៅកម្ពុជា។

លើសនេះ កិច្ចប្រជុំក៏បានស្នើឱ្យក្រុមហ៊ុនពិចារណាលើការវិនិយោគកន្លែងបោះចោលអាគុយចាស់ៗចេញពីរថយន្តដើរថាមពលអគ្គិសនីផងដែរ ដើម្បីចៀសវាងការធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]