ក្រសួងនឹងប្ដូរប្លង់តម្រាយផ្លូវជាតិលេខ១០ កោះកុង-បាត់ដំបង គ្រោងចំណាយថែម ៦០ លានដុល្លារ

គម្រោងសាងសង់ផ្លូវជាតិលេខ ១០ កោះកុង-បាត់ដំបង នឹងត្រូវប្ដូរប្លង់តម្រាយផ្លូវ ដោយមិនសាងសង់ចោះកាត់ភ្នំក្រវាញទៀតទេ តែនឹងធ្វើវាងវិញ ដើម្បីរក្សាព្រៃឈើ និងបរិស្ថាន ដោយគ្រោងនឹងចំណាយបន្ថែម ៦០ លានដុល្លារទៀតលើការប្ដូរនេះ។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងដូច្នេះ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ កាលពីថ្ងៃទី ២៧ មករា កន្លងមកនេះ។

ឯកឧត្តម ថា៖ «ផ្លូវលេខ១០ មានការកែ Alignment ព្រោះប្លង់ចាស់ត្រូវកាត់ចំកណ្ដាលភ្នំក្រវាញតែម្ដង ដែលប៉ះពាល់ដល់សត្វព្រៃ និងបរិស្ថាន។ ដូច្នេះ ក្រសួង បានសហការនឹងក្រសួងបរិស្ថាន ក្រុមហ៊ុនសាងសង់ តាមជ្រើសរើសប្លងថ្មី ហើយបានស្នើទៅសម្ដេចនាយករដ្ឋមន្រ្តីដើម្បីប្ដូរ ដោយត្រូវប្រើថវិកាបន្ថែម ៦០ លានដុល្លារ» ។

«ការហ៊ានចំណាយ ៦០ លានដុល្លារបន្ថែមទៀតនេះ បង្ហាញថាកម្ពុជាយកចិត្តទុកដាក់ដល់បរិស្ថាន មិនមែនចង់តែធ្វើផ្លូវនោះទេ» ឯកឧត្តមបានបន្ដ។

គួរបញ្ជាក់ថា គិតត្រឹមចុងឆ្នាំ ២០២១ នេះ ការស្ថាបនាផ្លូវជាតិលេខ១០ សំឡូត- វាលវែង-អូរសោម ដល់ កោះកុង សម្រេចបាន ៥៤,៨៩% ហើយ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ ២០២៣។ (អានបន្ថែម)

ផ្លូវនេះ សាងសង់ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត៣ របស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួផ្លូវសរុបចំនួន៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពីរស្រទាប់(DBST)។

គម្រោងនេះបានប្រើប្រាស់ថវិកាសាងសង់ ១៨៨ លានដុល្លារ ដោយរួមមានការសាងសង់ស្ពានចំនួន ២៨កន្លែងប្រវែងសរុប២ ៩២៤,៤៦ម៉ែត្រ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]