រោងចក្រផលិតកៅស៊ូបេតុង ដំបូងនៅកម្ពុជាសាងសង់រួចរាល់ ត្រៀមសង់ ១ ទៀតឆាប់ៗ

ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងសាងសង់រោងចក្រផលិតបេតុងកៅស៊ូបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលកើនឡើងជាបន្ដបន្ទាប់។

រោងចក្រថ្មីនេះ ត្រូវបានប្រកាស បន្ទាប់ពីរោងចក្រផលិតបេតុងកៅស៊ូដំបូងគេបង្អស់នៅកម្ពុជា នៅប្រទល់ខេត្តកំពត-ខេត្តកែប បានសាងសង់រួចរាល់។

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍នៅក្នុងសន្និបាតក្រសួងនៅព្រឹកថ្ងៃទី២៧ មករា នេះថា រោងចក្រទី២ គ្រោងនឹងធ្វើខេត្តបាត់ដំបង។

ឯកឧត្តម ថា៖ «រោងចក្រទី១ យើងសង់រួចហើយ ហើយឆ្នាំនេះ សង្ឃឹមថា ទទួលបានមួយឈុតទៀត ដើម្បីយើងយកទៅដាក់នៅតំបន់បាត់ដំបង ដើម្បីឆ្លើយតបទៅនឹងការងារសាងសង់ផ្លូវ ដូចជាផ្លូវ ៥៧ ផ្លូវ ៥៨ ផ្លូវ៦៨ ជាដើម»។

គួរបញ្ជាក់ថា រោងចក្រផលិតបេតុងកៅស៊ូ‌ទី ១ មានទីតាំងនៅឯព្រំប្រទល់ខេត្តកំពត-ខេត្តកែប។ (អានបន្ថែម)

ការដាក់រោងចក្រនៅទីតាំងកំពត-កែប គឺដោយសារ រដ្ឋាភិបាលនឹងចាប់ផ្ដើមស្ដារផ្លូវជាតិលេខ ៣១ លេខ ៣៣ និងលេខ ៤១ ឆាប់ៗ ដូច្នេះទីតាំងនេះគឺសាកសម្យបំផុត។

ឯកឧត្តម ស៊ុន ចាន់ថុល សង្ឃឹមថាការមានរោងចក្រខ្លួនឯងនេះនឹងជួយធ្វើឱ្យការងារធ្វើផ្លូវលឿន ងាយស្រួល និងសន្សំសំចៃថវិកាជាងមុន។ បច្ចុប្បន្នកម្ពុជាមានផ្លូវជាច្រើនដែលជាផ្លូវ DBST ហើយផ្លូវលើកកម្រិតមកជា AC។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]