ADB គ្រោងជួយសាងសង់កំពង់ផែនេសាទស្ដង់ដារថ្មីមួយនៅខេត្តព្រះសីហនុ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាននិងកំពុងជួយកម្ពុជាអនុវត្តគម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព ដោយគ្រោងនឹងសាងសង់កំពង់ផែនេសាទស្ដង់ដារថ្មីមួយកន្លែងនៅខេត្តព្រះសីហនុ។

បើតាមកិច្ចប្រជុំកាលពីថ្ងៃទី១៧ ខែកុម្ភៈ គម្រោងនេះ ធ្វើឡើងដើម្បីលើកកម្ពស់ផលនេសាទសមុទ្រ ពង្រឹងការគ្រប់គ្រងសំណល់ និងការបន្ថយផលប៉ះពាល់ធម្មជាតិក្នុងអាជីវកម្មនេសាទ។

គម្រោងនេះរួមមាន ការគ្រប់គ្រងធនធានអេកូឡូស៊ីសមុទ្រ ការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយឆ្នេរ ការផ្តល់ឥណទាន និងការបង្កើតប្រភពហិរញ្ញទានគាំទ្រអាជីវកម្មតាមតំបន់ឆ្នេរ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ គាំទ្រលើគម្រោង ហើយបានលើកជាយោបលជូន ADB ឱ្យពិចារណា ២ ទីតាំង សម្រាប់ការសាងសង់ផែមួយនេះ។ ទី១ គឺនៅស្រុកស្ទឹងហាវ ព្រោះមានប្រជានេសាទច្រើន និងទី២ គឺតំបន់កោះខ្យង ក្នុងស្រុកព្រៃនប់ ព្រោះទីនោះមានការប្រមូលផ្តុំផលនេសាទ។

ឯកឧត្តមអភិបាល ក៏បានស្នើឱ្យ ADB ជួយធ្វើបច្ចុប្បន្នភាពព្រៃកោងកាង បោះបង្គោលការពារព្រៃកោងកាង និងធ្វើការដាំដុះឡើងវិញផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]