ការប្រកួតអចលនទ្រព្យឆ្នើម PropertyGuru 2022 បកមកអង្រួនសង្វៀនកម្ពុជាម្ដងទៀត ព្រមជាមួយពានថ្មី

កម្មវិធីប្រកួតអចលនទ្រព្យឆ្នើម PropertyGuru Cambodia Property Awards សម្រាប់ឆ្នាំ២០២២ ត្រូវបានប្រកាសបើកជាផ្លូវការហើយ ដែលជាការត្រឡប់មកអង្រួនសង្វៀននៃភាពច្នៃប្រឌិត និងគុណភាពនៃការអភិវឌ្ឍគម្រោងអចលនទ្រព្យនានានៅកម្ពុជាម្ដងទៀត ព្រមនឹងការបើកឱ្យមានប្រភេទពានថ្មីស្រឡាងមួយគឺ «គម្រោងលំនៅឋានជាប់ឆ្នេរល្អបំផុត»។

សម្រាប់ឆ្នាំនេះ PropertyGuru នឹងរៀបចំអាហារពេលល្ងាចដើម្បីប្រកាសពានរង្វាន់ដោយផ្ទាល់ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា នៅថ្ងៃទី ២៦ ខែសីហា ក្រោមវិធានការសុខាភិបាលយ៉ាងម៉ត់ចត់។

ការប្រកាសពីកម្មវិធីធ្វើឡើងក្នុងកម្មវិធីតុមូលសារព័ត៌មាន នៅថ្ងៃទី២៣ ខែកុម្ភៈ នេះ ដែលចូលរួមដោយ ប្រធានផ្នែក Brand & Marketing Services នៃ Property Guru Asia Property Awards លោក Richard Allan Aquino ប្រធានគណៈកម្មការ លោកសន សៀប និងអ្នកឧបត្ថម្ភផ្លូវការលោក Paul Ashburn នៃក្រុមហ៊ុន HLB Real Estate Group ។

កាលបរិច្ឆេទសំខាន់ៗសម្រាប់កម្មវិធីឆ្នាំនេះ៖

-១ មករា ២០២២ – បើកទទួលពាក្យ
-៨ កក្កដា ២០២២ – បិទការចុះឈ្មោះ
-២៥ កក្កដា ដល់ ៤ ខែសីហា ២០២២- ការត្រួតពិនិត្យទីតាំង
-៥ សីហា -ការវិនិច្ឆ័យចុងក្រោយ
-២៦ សីហា -ពិធីប្រគល់រង្វាន់ និងពិធីជប់លៀង Gala Dinner នៅរាជធានីភ្នំពេញ
-៩ ធ្នូ ២០២២ -ព្រឹត្តិការណ៍ Gala Final ប្រចាំតំបន់នៅទីក្រុងបាងកក ប្រទេសថៃ

សម្រាប់ឆ្នាំនេះ អ្នកអភិវឌ្ឍន៍អាចប្រកួតប្រជែងយកពានថ្មីស្រឡាងមួយ គឺ «គម្រោងលំនៅឋានជាប់ឆ្នេរល្អបំផុត» ដែលនឹងជ្រើសរើសខុនដូ អាផាតមិន ផ្ទះ និងវីឡាល្អបំផុតនៅខេត្តព្រះសីហនុ និងកំពត។

អ្នកទទួលពានរង្វាន់ PropertyGuru Cambodia Property Awards លើកទី ៧ នឹងមានសិទ្ធិប្រកួតប្រជែងដណ្តើមពានរង្វាន់ «អចលនទ្រព្យល្អបំផុតនៅអាស៊ី» ក្នុងកម្មវិធី PropertyGuru Asia Property Awards Grand Final លើកទី ១៧ នៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី ៩ ខែធ្នូ។

រៀបចំដោយ PropertyGuru Group កម្មវិធី PropertyGuru Cambodia Property Awards ឆ្នាំ ២០២២ ត្រូវបានគាំទ្រដោយម៉ាកល្បីៗក្នុងឧស្សាហកម្មនេះ ជាច្រើនរួមមាន PropertyGuru Property Report ក្រុមហ៊ុនTwo Ways PR និងម្ចាស់ឧបត្ថម្ភផ្លូវការ HLB Real Estate ។

សម្រាប់ព័ត៌មានបន្ថែម អ៊ីមែល awards@propertyguru.com ឬចូលទៅកាន់គេហទំព័រផ្លូវការ៖ AsiaPropertyAwards.com

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]