សម្តេច ហ៊ុន សែន ឱ្យក្រសួងពាក់ព័ន្ធសុំអនុញ្ញាតសិន មុនប្រើច្បាប់ស្តីពីអស្សាមិករណ៍

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសដល់អាជ្ញាធរ និងក្រសួងពាក់ព័ន្ធឱ្យសុំការអនុញាត ឬយោបល់ជាមុនសិន មុននឹងសម្រេចឈានទៅដល់ការអនុវត្តច្បាប់ស្តីពីអស្សាមិករណ៍ ដែលជាការដកហូតដីឯកជនមកស្ថាបនាគម្រោងហេដ្ឋានរចនាសម្ព័ន្ធសាធារណៈនានា។

ការប្រកាសនេះ ត្រូវបានធ្វើឡើងនៅពេលសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត កាលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២។

សម្តេច ហ៊ុន សែន ប្រកាសថា ជាទូទៅច្បាប់អស្សាមិករណ៍ នឹងត្រូវប្រើករណីប្រជាពលរដ្ឋរឹងរូសមិនព្រមទទួលសំណងផលប៉ះពាល់ពីគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា ដោយរដ្ឋមានសិទ្ធិនឹងដកហូតដីនោះ។ ប៉ុន្តែ មន្ដ្រីត្រូវប្រើប្រាស់ច្បាប់នេះឱ្យមានតម្លាភាព ត្រឹមត្រូវ និងប្រើនៅពេលចាំបាច់ប៉ុណ្ណោះ។

«ឧទាហរណ៍ យើងត្រូវសាងសង់ផ្លូវ សាងសង់ស្ពាន យើងបានដោះស្រាយផលប៉ះពាល់ជាង ៤០០០គ្រួសារហើយ ដោយព្រមទទួលយកដំណោះស្រាយ តែសល់ត្រឹម២គ្រួសារអីមិនព្រម តើយើងគួរតែបោះបង់ស្ពានឬផ្លូវចោល ឬយើងប្រើជម្រើសត្រឹមត្រូវ គឺប្រើប្រាស់ច្បាប់អស្សាមិករណ៍។ ព្រោះច្បាប់អស្សាមិករណ៍នេះ ពេលណាផលប្រយោជន៍រដ្ឋតម្រូវ គឺត្រូវតែប្រើហើយ តែមិនមែនអីសុទ្ធតែប្រើច្បាប់នេះរហូតនោះទេ គឺចាំបាច់ត្រូវសុំការអនុញ្ញាតជាមុនសិន» សម្ដេចបានប្រសាសន៍។

គួរបញ្ជាក់ថា ច្បាប់អស្សាមិករណ៍ ត្រូវបានសភាអនុម័តកាលពីឆ្នាំ២០០៩។ ច្បាប់នេះ មានគោលបំណងកំណត់ការដកហូតកម្មសិទ្ធិនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយកំណត់និយមន័យយន្តការនីតិវិធីនៃការដកហូតកម្មសិទ្ធិ និងផ្តល់សំណងសមស្របសម្រាប់ការសាងសង់ ឬការស្តារឡើងវិញនូវគម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធសាធារណៈសម្រាប់ការចាប់អារម្មណ៍ និងការអភិវឌ្ឍជាតិរបស់សាធារណជន និងជាតិ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]